មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាស្ងើចសរសើរទៅលើស្មារតីស្នេហាជាតិ ទឹកដី និង ស្រឡាញ់កងកម្លាំងកម្ពុជាយើង ពីសំណាក់កុមារមួយរូប ខណៈរូបគេទើបតែរៀនថ្នាក់ទី ៥ ប៉ុណ្ណោះ បានគូររូប និង សរសេរសារជូនកងទ័ព អានហើយរំជួលចិត្ត។
ការសរសេរសារនៅលើក្រដាសសៀវភៅរបស់កុមារដែលជាសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សាហ៊ុនសែនចាក់អង្រែ រូបនេះ ត្រូវបានបង្ហោះដោយគណនីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ នេះ ដោយតាមរយៈសារនោះបានសរសេរថា ៖ «ជីវិតជូនជាតិ ធាតុជូនម្ដាយ! នេះជារូបបុព្វបុរសខ្មែរ ដែលពលីជីវិតដើម្បីប្រទេសជាតិ។ ខ្ញុំកាន់ទុក្ខចំពោះទាហានដែលបានពលីជីវិត ពួកគាត់ជាបុព្វបុរសដ៏ក្លាហាន និង ខ្លាំងក្លាជាងគេនៅលើពិភពលោកមួយនេះ។ ពួកគាត់ខំតស៊ូដើម្បីប្រទេសជាតិមួយនេះ ខ្ញុំសូមអរគុណទៅដល់ពូៗទាហានជួរមុខជាខ្លាំង»។
តាមរយៈសារនេះ សបង្ហាញឱ្យឃើញពីសេចក្ដីដឹងគុណ ចំពោះការលះបង់របស់កងកម្លាំងជួរមុខរបស់កម្ពុជា ដែលលោកបានបូជាសាច់ឈាម ដើម្បីការពារជាតិមាតុភូមិ និង ដែនអធិបតេយ្យជាតិ និង បូរណភាពទឹកដី មិនឱ្យជនឈ្លានពានទឹកដី ឈ្លានពានសូម្បីមួយមីលីម៉ែត្រ។
ក្រៅពីនេះក៏មានកុមារដទៃទៀតផងដែរ បានសរសេរសារបញ្ជាក់ពីការដឹងគុណដូចគ្នា ដែលមានដូចខាងក្រោម ៖