នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤ រូប ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ចំពោះមុខតំណែងដែលត្រូវជ្រើសរើសរួមមាន ៖
១. អ្នកអភិវឌ្ឍកម្មវិធីវ៉ិប (Full-Stack Developer)
២. អ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile Developer -Cross Platform)
៣. អ្នកគ្រប់គ្រងកម្មវិធីម៉ាស៊ីនមេ (System Administrator)
៤. អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media Specialist)
ក្នុងនោះដែរ ចំពោះនីតិវិធីនៃការដាក់ពាក្យ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) និង ឯកសារភ្ជាប់ពាក់ព័ន្ធនានាទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច៖ hr@pfm.gov.kh ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង ៣០ នាទីល្ងាចជាកំហិត ខណៈ អ.គ.ហ. ទទួលពាក្យ ស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈGSC