មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍កន្លែងលម្ហែមួយមានឆាកប្រគំតន្ត្រី និយមមានការចូលរួមជាច្រើនពីសំណាក់យុវវ័យឥតដាច់ ដែលមានការលើកឡើងជាហូរហែនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា TikTok។
ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ចម្ងាយប្រមាណ ១៨៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាលោសែនជ័យរីសត ត្រូវបានគេស្គាល់ថា ជាទីតាំងដែលតែងតែមានការប្រគំតន្ត្រីជាញឹកញយ មានការចូលរួមពីសំណាក់តារាល្បីៗ ដូចជាលោក អ៊ីណូ ជាដើម ខណៈអ្នកចូលរួមមានសភាពណែនណាន់កកកុញ ភាគច្រើនជាយុវវ័យទៅចូលរួមឥតខានឡើយ រហូតធ្វើឱ្យឈ្មោះទីតាំងខាងលើ មាននាក់ស្គាល់ច្រើន ទទួលបានការចាប់អារម្មណ៍ខ្លាំង។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា នៅថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែចំនួន ០៣ ថ្ងៃខាងមុខនេះ នៅទីតាំងខាងលើ ក៏មានការប្រគំតន្ត្រី មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗនៅកម្ពុជាផងដែរ រួមមានតារាចម្រៀងពេជ្រថៃ និង តារាចម្រៀងពេជ្រ ថាណា ជាដើម ដែលកម្មវិធីនឹងចាប់ផ្ដើមឡើងចាប់ពីម៉ោង ០២ រសៀលតទៅ៕