នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់ចំនួន ៤ ស្ថិតក្នុងខណ្ឌចំនួន ៣ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌសែនសុខ ខណ្ឌកំបូល និង ខណ្ឌព្រែកព្នៅ។
តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះផងដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំង លើផ្លូវលេខ ៤២២K ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៤២២K-៩ ដល់ផ្លូវលេខ ៤២២K-២៣ នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
២. សង្កាត់កន្ទោក ខណ្ឌកំបូល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំង លើចិញ្ចើមផ្លូវលេខ៤៤AS នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១២៧K ដល់ផ្លូវលេខ ១៣០K ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពី ម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣.សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៤៧១K-១ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៤១០K ដល់ផ្លូវលេខ ៤៧៥K ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទី ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹក មានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
៤. សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០ មម ចំនួន ០១ ទីតាំងនៅលើចិញ្ចើមផ្លូវជាតិលេខ ៣ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើចិញ្ចើមផ្លូវជាតិលេខ ៣ កែងនឹងផ្លូវលេខ ១៣៦DT ដល់ផ្លូវលេខ ១៨PR កែងនឹងផ្លូវលេខ ២៥៦DT នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈ ពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖