ស្អាតក្រៃ! ទោះរស់នៅស្រុកគេ យ៉ាន់ លីនដា និង កូនស្រី គ្រងឈុតអប្សរារំលេចសម្រស់នារីខ្មែរយ៉ាងថ្លៃថ្នូរ
បើនិយាយពីតារាស្រី យ៉ាន់ លីនដា គិតមកដល់ពេលនេះ មានវ័យប្រមាណ ៤០ ឆ្នាំ ហើយក៏មានកូនស្រីក្រមុំទន្ទឹមខ្លួនផងដែរ ប៉ុន្តែបើនិយាយពីសម្រស់របស់នាងនៅតែចាំស្អាតមិនប្រែប្រួលឡើយ ពោលគឺកាន់តែស្អាត និង ក្មេងជាងមុនថែមទៀត។
ម្យ៉ាងវិញទៀត តារាស្រីរូបនេះ តែងទទួលបានការសរសើរពីមហាជនខ្លាំង ខណៈពេលបង្ហោះរូបភាពថតជាមួយកូនស្រីម្ដងៗ ដែលរាល់គ្រប់រូបភាព គឺពិតជាស្រស់ស្អាតដូចៗគ្នា ទាំងម្តាយ និង កូន។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង យ៉ាន់ លីនដា កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត ពេលឃើញអ្នកនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងឈុតអប្សរាបង្អួតសម្រស់ជាមួយកូនស្រី ដែលឃើញថាសម្រស់របស់អ្នកនាងក្នុងឈុតនេះនៅតែក្មេងខ្ចីដដែលបើទោះជាពេលនេះចូលវ័យ ៤០ ឆ្នាំ ក៏ពិតមែន ដែលធៀបនឹងកូនក្រមុំវ័យ ២២ ឆ្នាំ ស្អាតមិនចាញ់គ្នានោះឡើយ។
រូបភាពទាំងនេះដែរ អ្នកនាង យ៉ាន់ លីនដា និង កូនស្រី កំពុងត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនចាប់អារម្មណ៍ខ្លាំង និង លាន់មាត់សរសើរគ្រប់គ្នាជាមួយនឹងរូបសម្រស់របស់អ្នកទាំងពីរ៕