ថ្មីៗនេះ ប្រទេសកម្ពុជា និង ថៃ កំពុងតែមានការចម្រូងចម្រាស់យ៉ាងក្តៅគគុកទាក់ទងនឹងរឿងព្រំដែន ដែលបង្កឱ្យមានភាពតានតឹងជាខ្លាំងទៅដល់ច្រកចេញចូលព្រំដែន រហូតឈានដល់ប្តូរម៉ោងកំណត់បិទបើក ជាហេតុធ្វើឱ្យប្រជាជននៅតំបន់នោះមានការពិបាកក្នុងការកស៊ីចិញ្ចឹមជីវិត។
យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ Nawat itsaragrisil ដែលជាស្ថានិកកម្មវិធីបវរកញ្ញា MGI ដែលជារឿយៗនិយាយអំពីសន្តិភាព និង តម្លាភាព បែរជាគាំទ្រដល់ការបិទច្រកព្រំដែន ដែលបង្កឱ្យប្រជាជនមានការពិបាកទៅវិញ។ ក្នុងនោះ Nawat បានបង្ហោះនៅតាមបណ្តាញសង្គមរបស់ខ្លួនថា ការបិទច្រកព្រំដែនគ្រប់ច្រក គឺជាវិធីដ៏ល្អបំផុត ព្រោះខាងកម្ពុជាមានតែកាស៊ីណូ ដែលរកចំណូលបានច្រើនពីប្រទសថៃ។
ដោយឡែក ក្រោយពីការបង្ហោះនេះ មានប្រជាជនថៃមួយចំនួនហាក់ដូចជាមិនពេញចិត្តចំពោះការយល់ឃើញរបស់ Nawat ឡើយ ដោយអ្នកខ្លះថាលោកលូកមាត់ច្រើនរឿងពេក ឯអ្នកខ្លះទៀតក៏បញ្ចេញយោបល់ឱ្យលោកគិតដល់ជីវភាពប្រជាជនដែលនៅក្បែរព្រំដែនផង៕