បង្ហាញប្រវត្តិសិក្សា និង ការងារលោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សមជាស្ត្រីខ្លាំងសម័យថ្មី និង ពូកែដឹកនាំ

Share This

រូបសម្រស់ក្មេងវ័យលាយឡំស្នាមញញឹមដ៏មានថាមពល លោកជំទាវ ហូ សុវណ្ណិកា ត្រូវបានចាត់ទុកជាស្ត្រីខ្លាំង ស្ត្រីពូកែ និង មានរបៀបដឹកនាំក្នុងការងារដ៏ឈ្លាសវៃ។ បច្ចុប្បន្ន លោកជំទាវគឺជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ក្នុងតួនាទី លោកជំទាវលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព​ និង ឧត្តមភាពសេវាកម្ម។ មហិច្ឆតារបស់លោកជំទាវ គឺលើកកម្ពស់សហគមន៍តាមរយៈគម្រោងប្រកបដោយនិរន្តរភាព ដែលផ្តល់ផលយូរអង្វែង។ រាប់តាំងពីការលើកកម្ពស់សមភាពយេនឌ័រ រហូតដល់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ លោកជំទាវសហការជាមួយអ្នកដឹកនាំក្នុងស្រុក និង ដៃគូអន្តរជាតិ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមលើកកម្ពស់ជីវភាពរស់នៅ បង្កើតសាមគ្គីភាព និង ជំរុញវឌ្ឍនភាព។

មានមូលដ្ឋានគ្រឹះសិក្សារឹងមាំ លោកជំទាវ ហូ សុ​វណ្ណិកា បានសិក្សាបរិញ្ញាបត្រអក្សរសាស្ត្របារាំង និង ការសិក្សាជាច្រើនទៀត រួមទាំងវគ្គសិក្សា Criterion Course នៅសាលាភូមិន្ទរដ្ឋបាល។ ក្រោយបញ្ចប់ការសិក្សា ការចាប់ផ្តើមការងារហាត់ការដំបូងជាមួយភ្នាក់ងាររដ្ឋាភិបាល បានធ្វើឱ្យលោកជំទាវមានចំណូលចិត្តខ្លាំងនៅក្នុងវិស័យនេះ តួយ៉ាង លោកជំទាវបានចូលរួមយ៉ាងសកម្ម និង ទទួលបានការយល់ដឹងជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ។ បទពិសោធដំបូងក្នុងអាជីពការងារនេះ ក៏បានបង្កើតជាមូលដ្ឋានគ្រឹះ ដែលធ្វើឱ្យលោកជំទាវដាក់ចិត្តដាក់កាយចំពោះសេវាសាធារណៈ បំពេញវាដោយក្តីស្រលាញ់ ការដឹងគុណ និង ប្តេជ្ញាអស់ពីចិត្ត។

ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកជំទាវ ហូ សុ​វណ្ណិកា ជឿជាក់ថា សេវាសាធារណៈតម្រូវឱ្យមានការបញ្ចូលគ្នានូវ ចក្ខុវិស័យ ការសហការ ការសម្របខ្លួន និង ស្មារតីទទួលខុសត្រូវខ្ពស់។ ការងាររបស់លោកជំទាវគឺត្រូវប្រាកដថា គោលនយោបាយ និង កម្មវិធីផ្សេងៗជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញសមធម៌សង្គម និង កសាងទំនុកចិត្តសាធារណៈ។ លោកជំទាវថា ភាពជាអ្នកដឹកនាំ មិនមែនជាការសរសើរផ្ទាល់ខ្លួនទោះទេ វាគឺជាការជំរុញដល់អ្នកដទៃ និង ធ្វើការទាំងអស់គ្នាឆ្ពោះទៅរកចក្ខុវិស័យរួមគ្នានៃឧត្តមភាពសេវាកម្ម។

ធ្វើបច្ចុប្បន្នភាពលើទម្លាប់ចាស់ ជាស្ត្រីឆ្លាតវៃក្នុងសម័យទំនើប លោកជំទាវបានប្រើបណ្តាញសង្គម ដើម្បីធ្វើទំនើបកម្មការងារនៅក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ ខណៈអ្នកដទៃឃើញថា Platform បណ្តាញសង្គមសម្រាប់តែភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន ប៉ុន្តែលោកជំទាវឃើញថា វាជាឧបករណ៍ដ៏សំខាន់សម្រាប់ការសហការ និង ការបង្កើតថ្មី។ លោកជំទាវថា ការភ្ជាប់បណ្តាញសង្គម វាមិនត្រឹមតែជាការរក្សាទំនាក់ទំនងគ្នាប៉ុណ្ណោះទេ តែវាជាការកសាងទំនាក់ទំនងដ៏មានអត្ថន័យ ដែលជំរុញឱ្យមានវឌ្ឍនភាព និង ការចងគ្នាជាសហគមន៍។ ចក្ខុវិស័យរបស់លោកជំទាវ បណ្តាញសង្គមមានសក្តានុពលក្នុងការបើកបង្ហាញទេពកោសល្យ បង្កើតជាកន្លែងសហការ​ និង កសាងបណ្តាញវិជ្ជាជីវៈកាន់តែរឹងមាំ។

សម្រាប់អ្នកចង់ក្លាយជាអ្នកដឹកនាំ លោកជំទាវ ហូ សុ​វណ្ណិកា បានផ្តល់ដំបូន្មានថា ភាពជាអ្នកដឹកនាំ គឺជាការជឿលើខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវតម្លៃគ្រួសារ និង មានភាពក្លាហានក្នុងការផ្លាស់ប្តូរ។ ឱបក្រសោបវាជាដំណើរមួយ ដោយមិនត្រឹមតែតំណែង តែថែមទាំងដឹកនាំដោយដាក់ខ្លួន ខ្លាំង និង គោលបំណង៕

ប្រភព៖ Prestige

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ