ក្ដៅគគុក! ជី ដេវីត ឱ្យម្ចាស់ផេក «អាក្លូ» ហែកមេឃរត់ ក្រោយធ្វើរឿងជ្រុលហួសពាក់ព័ន្ធនឹងអូន Albert

Share This

កាលពីចុងសប្តាហ៍ នាថ្ងៃទី ០៩ ខែកុម្ភៈ​ ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវក្តៅគគុក កើតឡើងទៅកាន់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េប ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្រោយផេក «អាក្លូ» បានបង្ហោះវីដេអូ ប្រើពាក្យសម្តីប៉ះពាល់ដល់កូនរបស់ពួកគេ។

ក្នុងនោះ ផេក «អាក្លូ» បានផលិតវីដេអូបែបកំប្លែង Troll ដោយបញ្ជូលសំឡេងដូចសព្វមួយដង ក្នុងវីដេអូមួយមានចំណងជើងថា «Diss រាក់កំភែល» ដោយធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម ជាពិសេស ក្រុមគ្រួសាររបស់លោក​ ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស មិនអាចលើកលែងបាន ខណៈផេកខាងលើបានប្រើពាក្យមួយឃ្លាប៉ះពាល់យ៉ាងខ្លាំងថា «មិនដូចជាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ» តែក្រោយមក វីដេអូនោះក៏បានលុបចេញពីលើផេកហើយដែរ។

ដោយឡែក ងាកមកកាន់លោក ជី ដេវីត វិញ ក្រោយផ្ទុះរឿងរ៉ាវខាងលើ បណ្តាលឱ្យប៉ះពាល់ផ្លូវចិត្តរបស់ភរិយា គឺអ្នកនាង ទេព បូព្រឹក្ស និង ក្រុមគ្រួសារនោះ លោកបានចេញសេចក្តីជូនដំណឹងជាសាធារណៈ ខណៈលោក កំពុងតែធ្វើការជាមួយមេធាវីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ទៅកាន់ផេក «អាក្លូ»។

ក្នុងនោះ លោក ជី ដេវីត ក៏បានសរសេរសារអមនឹងសេចក្តីប្រកាសថា ៖ «ខ្ញុំបាទ​ ងួន​ ចាន់ដាវិត​ ត្រូវជា​ឪពុក​ ជាប្តី​ និង ត្រូវជាមេគ្រួសារ​ សូមជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប ​នូវ​ចំណាត់​ការ​ផ្នែក​ច្បាប់របស់យើងខ្ញុំ​។ ខ្ញុំ​ប្តេជ្ញានឹងយកឱ្យបាន​នូវ​យុត្តិធម៌​ជូនក្រុមគ្រួសារ និង កូនប្រុសជាកែវភ្នែកនៃខ្ញុំ​។ សូមអរគុណ​បងប្អូន ដែលស្រលាញ់រាប់អានដល់ខ្ញុំ និង ក្រុមគ្រួសារ។ ដោយក្តីគោរពពីខ្ញុំ​»។ លើសពីនោះ បើតាមអ្នកក្បែរខ្លួនរបស់ ជី ដេវីត បានឱ្យដឹងថា លោកបានព្រលយពាក្យសម្ដីក្នុងន័យឱ្យម្ចាស់ផេកខាងលើហែកមេឃរត់ទៅណាក៏មិនរួចថែមទៀតផង។

សូមអានការផុសលម្អិតរបស់ ជី ដេវីត ខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ស្អែកត្រូវប្រឡង! បេក្ខជនម្នាក់ បែរមានបញ្ហាភ្នែកខ្លាំង បានស្នើសុំយកអំពូលភ្លើង និង power bank ចូលបន្ទប់ប្រឡង ត្រូវបាន ACU ផ្ដល់ដំណោះស្រាយជូន

ឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅទីក្រុងបាងកក ទាំងកណ្តាលថ្ងៃត្រង់ បុគ្គលិកនាំគ្នារត់ចែកជើងគ្នាប្រសាច

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ចេញលទ្ធផលហើយ! ការប្រជុំពិភាក្សា រវាងមេភូមិភាគ៤កម្ពុជា និង មេភូមិភាគ២ថៃ ថ្ងៃនេះ ទទួលបានលទ្ធផលឯកភាពគ្នា ១១ ចំណុច

ព័ត៌មានបន្ថែម

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ឆាប់រឹងប៉ឹងណាស់! ទើបសម្រាលកូនជាង ១ ខែ អ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន ត្រលប់មកធ្វើការវិញ មើលទៅអត់ដូចអ្នកសរសៃខ្ចីសោះ

មានទឹកចិត្តមែន! តារាចម្រៀងរ៉េប Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ចង់យកគំនូរលោកគូរ ១០ ផ្ទាំងដាក់ដេញថ្លៃ យកប្រាក់ជួយសង្គម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

ស្វែងរកព័ត៌មាន​ ឬវីដេអូ