មហាជនអ្នកតាមដានវិស័យសិល្បៈ ច្បាស់ជាបានស្គាល់មកហើយតារាប្រុសលោក រ៉េននី ដារ៉ា ដែលមានជំនាញជាច្រើនក្នុងវិស័យសិល្បៈ ដោយក្នុងនោះ រួមមានទាំងការសម្តែង ជាអ្នកផលិតមាតិកា និង អ្នកដើរបង្ហាញម៉ូដទៀតផង។
ក្នុងនោះដែរ មហាជនសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អាជីពជាអ្នកបង្ហាញម៉ូដរបស់លោក រ៉េននី ដារ៉ា កាន់តែទទួលបានកេរ្តិ៍ឈ្មោះខ្លាំង ដោយលោកមិនត្រឹមតែមានវត្តមានដើរលើឆាកក្នុងប្រទេសទេ តែក៏មានការអញ្ចើញទៅក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំមិនថាតែប្រជាប្រិយភាពនោះទេ តែសម្រស់របស់តារាប្រុសរូបនេះ ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ដែរ ដោយប្រមាណជាកន្លះឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ មកដល់ដើមឆ្នាំ ២០២៥ នេះ សម្រស់លោក រ៉េននី ដារ៉ា ស្អាតប្លែកពីពេលលោកចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈ។
ជាក់ស្តែង ថ្មីៗនេះ គេបានឃើញទម្រង់មុខរបស់លោក រ៉េននី ដារ៉ា មើលទៅ V Shape ប្លែក ស្រស់សង្ហាជាងមុនខ្លាំង ហើយបើអ្នកមិនចាប់ភ្លឹកថាជាលោកនោះ គឺមើលលោកមិនស្គាល់ អាចថាជាមនុស្សផ្សេងក៏ថាបាន៕
សូមទស្សនារូបភាពថ្មីៗខាងក្រោម៖