កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

Share This

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីដំណោះស្រាយ ក្នុងករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ពីដំណោះស្រាយដូចខាងក្រោម៖

១. សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់ និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពឡើងវិញ) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង (បើមាន)។ ករណីមិនចាំលេខអត្តសញ្ញាណប័ណ្ណដែលបាត់ សូមភ្ជាប់បន្ថែមសេចក្តីចម្លងសំបុត្រកំណើត និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។

២. ទីតាំងដែលត្រូវយកពាក្យ​បណ្តឹងបាត់ និង ពាក្យស្នើសុំទុតិយតា មកដាក់ស្នេីសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណឡើងវិញបាន នៅទីតាំងណាមួយដូចខាងក្រោម ៖

– ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍
– អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍
– ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្តនៃទីលំនៅអចិន្ត្រៃយ៍
– ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ ឬ អ៊ីអន៣ មានជ័យ
– នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងនៅ​ ភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៣. រយៈពេលទទួលបានគឺ ២១ ថ្ងៃនៃថ្ងៃធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួលផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

(វីដេអូ) ទៅកែកុនច្រមុះលើកទី៣ នៅកូរ៉េ ! ស្រីស្អាត ដាដាវ មើលទៅកាន់តែប្លែក ក្រឡេកមួយឆាច់ ដូចម៉ានីកាំង

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

ព័ត៌មានបន្ថែម

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

ឡូយបាត់! ប៊ូថក់មួយប្រភេទ ចាក់ហើយបន្តឹងបាតក្រោមឱ្យតឹងណែនដូចក្រមុំ ត្រូវម៉ាច់សម្រាប់បុរសដើរតួប្រពន្ធ

នារីម្នាក់ត្រូវក្រុមហ៊ុនដកចោល ព្រោះយកម៉ោងធ្វើការទៅទិញអីវ៉ាន់អនឡាញ ចុងក្រោយនាងប្ដឹងទារជំងឺចិត្តបានជាង ២ ម៉ឺនដុល្លារ

ការសិក្សាថ្មី៖ អ្នកមានប្តីជា CEO គ្រូពេទ្យ គ្រូពេទ្យវះកាត់ និង អ្នកដេកផ្ទះចាយលុយប្រពន្ធ សុទ្ធតែលួចលាក់ស៊ីនំក្រៅផ្ទះ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

អ្នកទប់ផោមប្រយ័ត្ន! ពេលចង់ផោមគឺត្រូវផោមភ្លាម មិនថាខ្សឹប ឬ ឮសំឡេងទេ បើទប់យូរៗអាចតាយស្មិងដោយសារផោម

បង្ហាញមុខអ្នករចនាអត្តសញ្ញាណម៉ាកយីហោល្បីៗ អាយុទើប ២៧ ឆ្នាំ ស្នាដៃផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ