ត្រៀមៗ! ព្រឹកមិញទូរទស្សន៍ CTN រៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្សាយផ្លូវការកម្មវិធី «Red Bull Power» គឺនៅថ្ងៃទី ១២ ខែកក្កដា នេះហើយ!

Share This

នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៥ នេះ ស្ថានីយ៍ទូរទស្សន៍ CTN បានផ្សាយផ្ទាល់នូវការធ្វើសន្និសីទសារព័ត៌មាន ស្តីពីការផ្សាយជាផ្លូវការនូវកម្មវិធី «កម្លាំងគោជល់» ដែលជាកម្មវិធីប្រកួតប្រជែងកម្លាំងដ៏អស្ចារ្យ និង មិនធ្លាប់មានពីមុននៅកម្ពុជា។

ពិតប្រាកដណាស់ កម្មវិធី «កម្លាំងគោជល់» គឺជាកម្មវិធីទូរទស្សន៍ប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ​​ផលិតឡើង​​ដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ឱ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណ​​ប្រចាំថ្ងៃ​ និង ភាពរឹងមាំខាងផ្នែកស្មារតី។

នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបើកដំណើរការជាផ្លូវការនូវកម្មវិធីនេះដែរ មានការចូលរួមពី លោក David Elliott Ulmer, CEO of CBS, លោក ស្រ៊ិន ផល្លា អ្នកតំណាងក្រុមហ៊ុន Red Bull Cambodia រួមទាំងភ្ញៀវកិត្តិយស អ្នកសិល្បៈ ក៏ដូចជា អ្នកសារព័ត៌មានជាច្រើនកុះករ។

លោក David Elliott Ulmer, CEO of CBS ក៏បានឡើងថ្លែងចំណាប់អារម្មណ៍ពីកម្មវិធីមួយនេះយ៉ាងមានអត្ថន័យ និង ពោរពេញដោយភាពរំភើបសប្បាយរីករាយ។ រីឯលោក ស្រ៊ិន ផល្លា អ្នកតំណាងក្រុមហ៊ុន Red Bull Cambodia ក៏បានមានចំណាប់អារម្មណ៍យ៉ាងមានមោទកភាព ចំពោះក្រុមហ៊ុនក្នុងការបង្កើតកម្មវិធី «កម្លាំងគោជល់»  នេះឡើង ដែលនេះជាកម្មវិធីប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា។

កន្លងមក​ កម្មវិធី​​បានចុះជ្រើសរើសបេក្ខជនតាមបណ្ដារាជធានី និង ខេត្ត ដូចជា​រាជធានីភ្នំពេញ​ ខេត្តកំពង់ចាម​ និង បាត់ដំបង​ ហើយ​ជ្រើសរើសបានបេក្ខជនជើងខ្លាំងជាច្រើនរូប ​ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកម្លាំងគោជល់​​​ ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម​ រហូតដល់​​​មួយរយលានរៀល​ (100លានរៀល)។

បេក្ខជនជើងខ្លាំងទាំងអស់នោះ បានមកទីកន្លែងផ្សេងៗគ្នា និង អាជីពការងារខុសៗគ្នាដែលមានដូចជា​​ និស្សិត អ្នកធ្វើការការិយាល័យ ធ្វើការរោងចក្រ រួមទាំងអ្នកបើកបរតុកតុក។​ ពួកគេនឹងធ្វើការប្រកួតប្រជែងយ៉ាងអង់អាច ស្វិតស្វាញ​ ​និង ប្រកបដោយថាមពល ដោយសារមានការជំរុញពីភេសជ្ជៈប៉ូវកម្លាំងគោជល់។ កម្មវិធីកម្លាំងគោជល់​​​ នឹងចាក់ផ្សាយភាគដំបូងរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី ១២​ ខែកក្កដា ​ឆ្នាំ​ ២០២៥ នៅវេលាម៉ោង ៦៖​៣០​-៨៖០០ យប់។

ដូច្នេះ​​សូមបងប្អូនទស្សនិជន​ កុំភ្លេចរង់ចាំទស្សនា​ក៏ដូចជាតាមដាន កម្មវិធីដ៏អស្ចារ្យនេះទាំងអស់គ្នាថាតើ​បេក្ខជនរូបណាអាចនឹងក្លាយជាជើងឯករបស់កម្មវិធីកម្លាំងគោជល់​​​​ ហើយទទួលបានទឹកប្រាក់រង្វាន់មួយរយលានរៀល​ (100 លានរៀល)​ នេះ។

ដោយឡែក នាឱកាសបិទពិធីសន្និសីទសារព័ត៌មានរបស់កម្មវិធី «កម្លាំងគោជល់» នៅស្ថានីយទូរទស្សន៍ CTN នៅថ្ងៃទី ៧​ ខែកក្កដា​ ឆ្នាំ ២០២៥ នេះដែរ ដោយបានដឹងពីទុក្ខលំបាករបស់កញ្ញាចរណៃ ជាពិធីការិនីរបស់​កម្មវិធី «កម្លាំងគោជល់» ដែលកំពុងជួបប្រទះនាពេលថ្មីៗនេះដោយសារតែមានអគ្គិភ័យឆាបឆេះហាង​របស់កញ្ញា ​ក្រុមហ៊ុន Hero King ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានផ្ដល់ជូននូវជំនួយជាថវិកា ក៏ដូចជាសម្ភារ និង ឱកាសការងារថ្មីជាមួយគោជល់ បន្ថែមពីលើមុខងារបច្ចុប្បន្នជាពិធីការិនីរបស់កម្មវិធីកម្លាំងគោជល់ ទៅដល់កញ្ញា ចរណៃ ដែលនេះជាកាយវិការដ៏ប្រពៃ បង្ហាញពីការយកចិត្តដាក់របស់ក្រុមហ៊ុនចំពោះក្រុមការងារផលិតកម្មវិធី ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ