ថ្មីៗនេះ មានករណីមួយត្រូវបានមហាជននាំគ្នាចែកចាយពេញបណ្តាញសង្គមដោយក្តីមិននឹកស្មានដល់ ដោយនារីម្នាក់កើតមានបញ្ហាទល់លាមក ១៧ ថ្ងៃជាប់គ្នា រហូតដល់លាមកច្រាល់ឡើងទៅដល់ដើមទ្រូង ប៊ិះនឹងបណ្តាលឱ្យបាត់បង់ជីវិត។
នេះគឺជាករណីរបស់នារីជនជាតិតៃវ៉ាន់ម្នាក់ វ័យ ២៣ ឆ្នាំ។ បើតាមព័ត៌មានបានឱ្យដឹងថា នាងមានអាការទល់លាមកជាប់ៗគ្នារហូតដល់ទៅ ១៧ ថ្ងៃឯណោះ ពោលគឺមិនបានបត់ជើងទាល់តែសោះ រហូតដល់ពោះវៀនមានការកក់ស្ទះស្អិតធ្ងន់ធ្ងរ បណ្តាលឱ្យលាមកច្រាល់ឡើងទៅស្ទះដល់ដើមទ្រូង។
តាមគ្រូពេទ្យបានឱ្យដឹងថា អាការនេះអាចធ្វើឱ្យនាងមានហានីភ័យក្នុងការឆ្លងមេរោគខ្លាំងណាស់ តែជាសំណាងល្អនាងបានទៅទទួលការព្យាបាលទាន់ ដោយគ្រូពេទ្យបានធ្វើការវះកាត់ដើម្បីសង្រ្គោះនាង ដោយផ្នែកខ្លះនៃពោះវៀនរបស់នាងត្រូវបានគ្រូពេទ្យកាត់ចោល។ ដោយឡែក ករណីនេះគឺជាឧទាហរណ៍មួយសម្រាប់មហាជនក្នុងការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព ជាពិសេសកុំមើលរំលងការញ៉ាំទឹកឱ្យបានច្រើន ការហូបបន្លែផ្លែឈើដែលមានជាតិសរសៃ ដើម្បីចៀសវាងដូចករណីនេះ៕
ប្រភព៖ Sanook