នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានជូនដំណឹងឱ្យបានដឹងថា ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសិង្ហបុរី នឹងផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់ជូនចំពោះ អ្នកជំងឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែកក្តដា ឆ្នាំ ២០២៥ ខាងមុខនេះ។
ចំពោះការពិនិត្យព្យាបាល និង វះកាត់នេះ នឹងផ្ដល់ជូនអ្នកដែលមានបញ្ហាដូចខាងក្រោម ៖
១. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សរសៃប្រសាទបញ្ជា
២. វះកាត់ដៃពិការ ឬ ខូចទ្រង់ទ្រាយពីកំណើត
៣. វះកាត់ម្រាមដៃជាប់គ្នា ឬ ម្រាមលើស ឬ ខូចដៃ
៤. វះកាត់តសសៃប្រសាទទ្បើងវិញ
៥. វះកាត់អ្នកជំងឺដាច់សរសៃប្រសាទខួរក្បាល (អ្នកជំងឺត្រូវការវះកាត់ស្តារលទ្ធភាពពលកម្ម)។
ដូច្នេះលោកអ្នកដែលមានបញ្ហាខាងលើ អាចទៅកាន់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 023430202/012807679៕