បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ៥ ឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិកសាងគ្រួសារយ៉ាងមានសុភមង្គលនៅទីនោះ។
ក្រោយបង្កើតគ្រួសារយ៉ាងមានសុភមង្គលហើយ លោក មាស សាលី និង ភរិយាស្រស់សោភាក៏ទទួលបានចំណងដៃកូនប្រុសមួយរូប។ យ៉ាងណាមិញ បើទោះជាទើបបានរៀបការសាងគ្រួសាររយៈពេលប្រមាណជិត ៥ ឆ្នាំក្តី តែលោក មាស សាលី និង ភរិយា បានសាងចំណងស្នេហ៍នឹងគ្នាតាំងពីមុនរៀបការទៀត បើគិតមកគឺរយៈពេលជិត ៩ ឆ្នាំមកហើយដែរ។ នេះបើតាមការបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីពេលកន្លងមក។
យ៉ាងណាមិញ ថ្មីៗនេះ លោក មាស សាលី និង លោក វេហាស៍ ប្អូនប្រុស លោក មាស សាលី បានធ្វើវីដេអូឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលរមែងចូលទៅបញ្ចេញមតិក្នុងវីដេអូរបស់លោក និង បង្អាប់ពីរូបរាងរបស់ភរិយា លោក មាស សាលី និង ប្រើពាក្យមិនសមរម្យជាច្រើនដូចជា «ប្រពន្ធលោក មាស សាលី ធាត់ដូចជ្រូក», «ហេតុអ្វី យកប្រពន្ធអត់ចេះនិយាយខ្មែរ» រហូតថា «ប្រពន្ធលោក មាស សាលី ឆ្កួត» ក៏មាន។
ក្នុងនោះវីដេអូ ឆ្លើយតបនោះដែរ លោក មាស សាលី និង លោក វេហាស៍ ក៏បានបញ្ជាក់ថា លោកធ្វើឡើងមិនមានបំណងបង្ហាញចំណុចអវិជ្ជមានក្នុងសង្គមទេ ប៉ុន្តែពេលខ្លះការបញ្ចេញមតិមួយចំនួនគួរតបវិញ ឱ្យដឹងថាអ្វីគួរនិយាយ អ្វីមិនគួរនិយាយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖