ក្រោយពីជម្រុះតាមរយៈរូបថត Online ហើយនោះ ទីបំផុតកញ្ញា អេនណា រ៉ូស បានក្លាយទៅជាបេក្ខនារីផ្លូវការនៃការប្រកួត Miss Supranational Cambodia 2025 ហើយ។
ក្នុងនោះដែរ មុននឹងវគ្គជម្រុះបន្តឈានមកដល់ កញ្ញា អេនណា រ៉ូស ក៏បានបង្ហាញឆន្ទៈ និង ការប្រឹងប្រែងរបស់នាង ក្នុងនាមជាបវរកញ្ញាមួយរូប ដោយការចូលរួមប្រកួតនេះ កញ្ញា អេនណា រ៉ូស គឺមានបំណងមកយកមកុដ។ លើសពីនោះ បេក្ខនារី Miss Supranational Cambodia 2025 អេនណា រ៉ូស បានបន្ថែមថា រាងកាយដ៏រឹងមាំរបស់នាងមួយនេះ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងក្នុងកម្មវិធីនេះហើយដែរ។
ដោយឡែក ងាកទៅកាន់ការហ្វឹកហាត់ឯណោះវិញ អេនណា រ៉ូស កាន់តែមានភាពជឿជាក់យ៉ាងខ្លាំង ក៏ព្រោះតែនាងមានបវរកញ្ញាលំដាប់ប្រទេស Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា ធ្វើជាគ្រូបង្វឹកដើរម៉ូដរបស់នាងថែមទៀតផង៕