កូនស្រីកាន់តែធំពេញវ័យ សុខ សោម៉ាវត្តី កាន់តែយល់ថាជីវិតគឺគ្រប់គ្រាន់ ធ្វើជាប៉ាផងម៉ាក់ផង និង ពេលខ្លះជាមិត្តល្អរបស់កូន

Share This

និយាយពីជីវិតឯកជនរបស់តារាស្រីរូបស្រស់ សុខ សោម៉ាវត្តី មហាជនអ្នកគាំទ្របានជ្រាបហើយ ក្រោយពីជួបរឿងខកបំណងលើជីវិតស្នេហាម្ដងហើយម្ដងទៀត ប៉ុន្មានឆ្នាំមកនេះ គេឃើញថាតារាស្រីរូបនេះ មិនខ្វល់ខ្វាយរកអ្នកស្អំបេះដូងថ្មីទៀតឡើយ ដោយបន្តស្ពាយឈ្មោះជាអ្នកមេម៉ាយដ៏រឹងមាំចិញ្ចឹមកូនស្រីបណ្ដូលចិត្តតែម្នាក់ឯង។

បើចាប់អារម្មណ៍ពីកូនស្រីបណ្ដូលចិត្តរបស់តារាស្រីរូបនេះ មកដល់ពេលនេះកាន់តែធំពេញរូបពេញរាង មានរូបសម្រស់ និង ទម្រង់មុខស្រស់ស្អាតកាត់តាមអ្នកម៉ាក់ខ្លាំង ដែលមហាជនតែងសរសើរថាមុខមាត់នាងដូចអ្នកម្ដាយបេះដាក់ ជាពិសេសចរិតក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំងទៀតផង។

ស្របពេលកូនស្រីធំពេញវ័យនេះដែរ តារាស្រីរូបនេះ កាន់តែលែងខ្វល់ចង់សាងគូជីវិតថ្មី ដោយផ្ដោតតែលើការងាររកស៊ីចិញ្ចឹមកូនស្រី និង មើលថែខ្លួនស្រស់ស្អាតខ្ញង់ឡើង។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយរូបស្រស់ សុខ សោម៉ាវត្តី ហាក់កាន់តែមានក្ដីសុខពេញលេញក្នុងជីវិត ដែលនាងយល់ថាមានកូនស្រីបណ្ដូលចិត្តរូបនេះតែម្នាក់គឺគ្រប់គ្រាន់ ដែលខ្លួនជាប៉ាផង ជាម៉ាក់ផង រីឯកូនស្រីប្រៀបដូចជាមិត្តផង។

ក្នុងនោះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាគូនឹងកូនស្រីភ្ជាប់ជាមួយសាររៀបរាប់លើហ្វេសប៊ុកថា ៖ «ស្នាមញញឹម ដែលស្រស់ស្អាតបំផុតរបស់ម៉ាក់ គឺស្នាមញញឹមដ៏បរិសុទ្ធរបស់កូនស្រីម្នាក់នេះ នាងធំទៀតហើយ នេះជាអនុស្សាវរីយ៍សំខាន់ៗដែលយើងត្រូវសាងរួមគ្នា ជាម៉ាក់ផង ជាប៉ាផង ជាមិត្តភក្តិផង មានអីមិនល្អឥឡូវកូនជិតក្លាយជាមិត្តភក្តិមែនទែនហើយ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ