ឡូយណាស់! គ្រឿងអលង្ការក្បាច់ខ្មែរ បង្ហាញម៉ូដលើទស្សនាវដ្តីអង់គ្លេស បរទេសសរសើរថាអស្ចារ្យខ្លាំង

Share This

1883 Magazine គឺជាទស្សនាវដ្តីបោះពុម្ព និង អនឡាញ ដ៏មានប្រជាប្រិយភាពមួយរបស់អង់គ្លេស ដែលមានដើមកំណើតតាំងពីឆ្នាំ ២០១០ នៅភាគខាងលិចទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ទស្សនាវដ្តីនេះ មាតិកាផ្តោតបង្ហាញពីអ្វីដែលថ្មី និង រំភើបនៅក្នុងពិភពហ្វេហ្សិន តន្ត្រី ភាពយន្ត និង សិល្បៈជាដើម។ យ៉ាងណាមិញ ជាមោទកភាពមួយសម្រាប់កម្ពុជា ដែលថ្មីៗនេះ ទស្សនាវដ្តី 1883 Magazine បានថតម៉ូដ បង្ហាញនូវគ្រឿងអលង្ការដ៏ទំនើប ដែលជាអលង្ការរំលេចក្បាច់ខ្មែរយ៉ាងទាក់ទាញ។

ជាក់ស្តែង តាមរយៈគេហទំព័រផ្លូវការរបស់ទស្សនាវដ្តី 1883 Magazine អលង្ការរំលេចក្បាច់ខ្មែរ ត្រូវបានថតក្នុងខនសិបចំណងជើង Gilded Allure បង្ហាញម៉ូដដោយម៉ូឌែលខ្មែរ-អាមេរិក នាង alissa.iris និង ថតដោយអ្នកថតរូបហ្វេហ្សិនដ៏ល្បីមកពីទីក្រុងញ៉ូវយកគឺ លោក Steve Reganato។ អលង្ការបំពាក់តុបតែងលើខ្លួនមានដូចជា ក្រវិលផ្ការំដួល ចនត្រចៀក ខ្សែកផ្កាម្លិះ ចិញ្ចៀន និង កងដៃផ្សេងៗរំលេចក្បាច់ខ្មែរ គឺជាគ្រឿងពីម៉ាក Edoeyen  ដែលគេស្គាល់ជាម៉ាកគ្រឿងអលង្ការប្រណីត បង្កើតឡើងដោយកូនខ្មែរនៅអាមេរិក។

ក្រោយការចេញផ្សាយនៅលើអនឡាញ ឃើញថាបរទេសជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ ជាពិសេសនៅលើទំព័រ Instagram របស់ទស្សនាវដ្តីនេះ ក៏មានអ្នកចូលខមមិន ពាក្យថា ពិតជាស្រលាញ់ មើលមកពិតជាអស្ចារ្យ និង អេឡេហ្គង់បំផុត។ គួរឱ្យដឹងដែរថា គ្រឿងអលង្ការម៉ាក Edoeyen ត្រូវបានបង្កើតឡើងដោយកូនខ្មែរពីររូប ជាបងប្អូនបង្កើតនឹងគ្នា ម្នាក់ឈ្មោះ អ៊ីដូ ចម (Edo Chorm) ជាបងស្រី និង ម្នាក់ទៀតឈ្មោះ អ៊ីយេន ចម (Eyen Chorm) ជាប្អូនស្រី។ អ្នកទាំងពីរចាប់កំណើត និង ធំធាត់នៅតំបន់ប្រ៊ូឃ្លីននៃទីក្រុងញូវយកសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ម៉ាកគ្រឿងអលង្ការនេះកំពុងមានទីផ្សារ​ និង ទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់នៅឯបរទេស៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ