កាលពីអំឡុងចុងឆ្នាំ ២០២៤ កន្លងទៅ អ្នកតាមដានជីវិតគូរបស់លោក ម៉ាដូណា និង គូស្នេហ៍ប្រុស គឺលោក ហេង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ហេង បានប្រកាសពីការបែកគ្នារបស់អ្នកទាំង ២ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយទាក់ទងគ្នាអស់រយៈពេល ៨ ឆ្នាំ។ ក្នុងនោះដែរ លោក ហេង ក៏បានបញ្ជាក់ថា ការចែកផ្លូវគ្នានេះ គឺមិនមែនមានបញ្ហា ឬអ្នកទី ៣ នោះឡើយ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ពោលគឺក្រោយប្រកាសបែកគ្នាមួយរយៈ ស្រាប់តែ លោក ហេង បានបង្ហោះវីដេអូនៅលើគណនី Tik Tok និង សារនៅលើគណនីហ្វេសប៊ុក រៀបរាប់ពីស្ថានភាពរបស់ខ្លួន ដែលឈឺចូលពេទ្យ ដោយត្រូវបានអតីតសង្សារ គឺលោក ម៉ាដូណា មកមើលថែ និង ចេញលុយថ្លៃព្យាបាលឱ្យ។
លោក ហេង បានរៀបរាប់ថា៖ «ហេតុអីបានត្រូវជាគាត់ ដែលមកកំដរខ្ញុំគេងពេទ្យ? ហេតុអី បានជាគាត់មកយកចិត្តទុក្ខដាក់នឹងខ្ញុំ ទាំងដែលខ្ញុំជាអ្នកសុំគាត់បែក? ហេតុអី បានជាគាត់មកចំណាយលុយថ្លៃពេទ្យជំនួសខ្ញុំ? ចុះអ្នកដែលខ្ញុំធ្លាប់ប៉ាវហូបអី ពេលសប្បាយជួបជុំ ម៉េចអត់ឃើញពួកគាត់មកសួរនាំខ្ញុំចឹង? ចុះអ្នកដែលខ្ញុំគិតថាគេល្អជាងគាត់ តើពួកគាត់នៅទីណា? ម៉េចអត់ឃើញពួកគាត់មកមើលខ្ញុំចឹង? មនុស្សអាក្រក់ល្អបានដឹងច្បាស់ពេលយើងគេងនៅលើគ្រែពេទ្យ!»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖