និយាយពីអ្នកម៉ាក់រូបស្រស់ ពេជ្រ សូលីកា ក្រោយពីស្ពាយឈ្មោះជាអ្នកមេម៉ាយដ៏រឹងមាំជាច្រើនឆ្នាំ ឃើញថានាងបង្ហាញការតស៊ូខ្លាំងក្នុងជីវិត ខំធ្វើការរកស៊ីចិញ្ចឹមកូនប្រុសបណ្ដូលចិត្ត និង ប្អូនស្រីជាទីស្រឡាញ់តែម្នាក់ឯង។
មួយរយៈក្រោយនេះ ចំពោះការងារសិល្បៈវិញ មហាជនបានជ្រាបហើយថាតារាចម្រៀងស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់នាង និង ទីផ្សារសិល្បៈក៏កាន់តែមានសន្ទុះ ដែលទទួលបានការអញ្ជើញចូលរួមកម្មវិធីតន្រ្តីតូចធំជាហូរហែ។
បើនិយាយពីជីវិតស្នេហា អ្នកម៉ាក់កូន ១ រូបនេះ ស្របពេលជីវិតលើសិល្បៈកាន់ជោគជ័យ នាងហាក់កាន់តែលែងខ្វល់ចង់សាងគូជីវិតថ្មី ដោយឃើញផ្ដោតតែលើការងារ និង ចំណាយពេលមើលថែកូនប្រុស ប្អូនស្រី ព្រមទាំងមើលថែខ្លួនកាន់តែស្រស់ស្អាតក្មេងខ្ញង់គួរឱ្យស្រឡាញ់ឡើង។
យ៉ាងណាមិញ ដ្បិតតែ ពេជ្រ សូលីកា មិនដែលឃើញបង្ហើបទាក់ទងនឹងរឿងស្នេហាថ្មីចាប់ដៃសាងជីវិតគូទៀតមែន ប៉ុន្តែកន្លងមក មហាជនអ្នកគាំទ្រក៏នៅតែចង់ដឹងថាពេលនេះ នាងមានអ្នកតាមថែបេះដូងហើយឬយ៉ាងណា។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ ក្រោយឃើញហ្វេសប៊ុកផេករបស់តារាចម្រៀងស្រី ពេជ្រ សូលីកា បង្ហោះសារបញ្ជាក់ច្បាស់ៗហាក់កុំឱ្យអ្នកគាំទ្រពិបាកសួរនាំ ឬសង្ស័យច្រើនជុំវិញរឿងស្នេហារបស់នាង ដោយនាងបានរៀបរាប់ប្រាប់ថា ពេលនេះនាងនៅទំនេរពុំមានគូស្នេហ៍នៅឡើយ។ ក្នុងនោះ ពេជ្រ សូលីកា បានសរសេរថា ៖ «បញ្ជាក់ : គ្មាន Boyfriend»៕