ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងចាប់អារម្មណ៍ និង បង្ហាញការបារម្ភ សួរសុខទុក្ខដល់អ្នកម្តាយរបស់តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលទើបតែវះកាត់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានជម្រាបពីមូលហេតុ ដែលអ្នកម្តាយរបស់អ្នកនាងឈានដល់ការវះកាត់ដោយចំណាយរយៈពេលដល់ទៅ ៦ ម៉ោងឯណោះ ក៏ព្រោះតែអាការៈឈឺធ្មេញ ទុកដល់ជ្រុលពេលរហូតដល់ឆ្លងមេរោគដល់ផ្ទៃមុខ ឡើងខ្ទុះ។
តាមរយៈបទពិសោធនេះ អ្នកនាង ខាត់ សុឃីម ក៏បានផ្តាំផ្ញើដល់មហាជនថា បើសិនជាឈឺធ្មេញល្មមៗអី គួរតែទៅពិនិត្យ ហើយបើមានការដកធ្មេញ ឬដាក់ធ្មេញ គឺត្រូវពិនិត្យឱ្យបានច្បាស់លាស់ផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖