ថ្មីៗនេះ មានអ្នកជំនាញបានទម្លាយពីអាហារមួយចំនួន ដែលអាចជួយឱ្យទំហំសុដន់របស់នារីៗកើនបានតាមធម្មជាតិ ដោយមិនចាំបាច់ពឹងការវះកាត់ឡើយ។ អាហារទាំងនោះ ត្រូវបានដឹងថាមានផ្ទុកទៅដោយ Phytoestrogen ឬ សមាសធាតុស្រដៀងទៅនឹងអរម៉ូនភេទស្រ្តី ដែលមានការគាំទ្រការស្រាវជ្រាវពីវេជ្ជបណ្ឌិត និង អ្នកជំនាញអាហារូបត្ថម្ភជាច្រើនថា ពិតជាអាចជួយជំរុញការលូតលាស់សុដន់ពិតមែន។ អាហារទាំងនោះមានដូចជា៖
១. សណ្តែកសៀង និង ផលិតផលសណ្តែកសៀង ដូចជា តៅហ៊ូ ទឹកស៊ីអ៊ីវ សម្បូរទៅដោយ Isoflavones ដែលជាមានផ្ទុកសារធាតុ phytoestrogen ធម្មជាតិ។
២. Flaxseed មានផ្ទុកសារធាតុ lignans ដែលធ្វើសកម្មភាពស្រដៀងគ្នាទៅនឹងអរម៉ូន estrogen និង ជួយធ្វើឱ្យមានតុល្យភាពអរម៉ូនក្នុងរាងកាយ។
៣. Fenugreek ការស្រាវជ្រាវមួយចំនួនបង្ហាញថា fenugreek អាចជំរុញជាលិកាសុដន់ឱ្យលូតលាស់បានល្អ។
៤. ល្ងខ្មៅ តាមការស្រាវជ្រាវបានបង្ហាញថាល្ងខ្មៅសារធាតុចិញ្ចឹមដើមទ្រូង និង បង្កើនអរម៉ូនភេទស្រីបានល្អដូចគ្នា។
៥. ពពួកផ្លែប៊ឺរី ដូចជាផ្លែស្ត្របឺរី និង ប៊្លូបឺរី វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និង អាចជួយទ្រទ្រង់មុខងារអរម៉ូនរបស់រាងកាយ៕
ប្រភព៖ Sanook