(វីដេអូ) ស្រស់ស្អាតសមសួនណាស់! ហេង វិសាល និង ជា ស្រីនា អង្គុយសំពះព្រះសង្ឃក្នុងពិធីសូត្រមន្ត សមជាកុលបុត្រកុលធីតាខ្មែរ
នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ Influencer លំដាប់ប្រទេស ២ រូបពោលគឺលោក ហេង វិសាល និង កញ្ញា ជា ស្រីនា បានក្លាយជាកូនកំលោះ កូនក្រមុំដ៏ស្រស់ស្អាតសង្ហាក្នុងរោងជ័យហើយ ពោលគឺជាកម្មវិធីអាពាហ៍ពិពាហ៍ថ្ងៃទី ១ របស់តារាប្រុសស្រី ២ រូបនេះ។
យ៉ាងណាមិញ សម្រាប់ក្នុងថ្ងៃទី ១ នេះបន្ទាប់ពីមានកម្មវិធីតាមប្រពៃណីដែលមានដូចជា កម្មវិធីសំអាងកេសា (កូនកំលោះ), ពិធីហែផ្កាស្លាចូលរោងជ័យ និងពិធីបើករបងមាស របងដំរី ព្រមទាំងពិធីសែនក្រុងពាលី ពោលកម្មវិធីបន្ទាប់របស់ Influencer ស្រស់សោភាមួយគូបានចូលដល់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ហើយ។
ជាមួយគ្នានោះដែរ ក្នុងថ្ងៃចូលរោងជ័យរបស់លោក ហេង វិសាល និង កញ្ញា ជា ស្រីនា ក្រឡេកទៅមើលការរៀបចំកម្មវិធីវិញ ដែលបានឃើញតាមរយៈការ Live វីដេអូលើផេក «ប្រណិតនារី សំអាងការ» ក៏បានបង្ហាញពីទិដ្ឋភាពកូនក្រមុំកូនកំលោះក្នុងកម្មវិធីសូត្រមន្តក្រោមរោងជ័យដ៏ស្រស់ស្អាតប្រណីតត្រជាក់ភ្នែក រចនាមានផ្កាស្រស់ចម្រុះពណ៌ និង មានភាពអធិកអធមខ្លាំងដោយមានការចូលរួមពីបងប្អូន សាច់ញាតិ មិត្តសិល្បៈពេញដោយស្នាមញញឹម។
ខណៈបានឃើញនូវទិដ្ឋភាពក្នុងថ្ងៃសូត្រមន្តចូលរោងជ័យនេះដែរ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់ Influencer ទាំង ២ រូបនេះ បានបង្ហាញក្ដីរំភើបជំនួស និង សរសេរសារអបអរសាទរដល់ពួកគេផងដែរ៕ រីករាយទស្សនាវីដេអូខាងក្រោម៖