នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្អែកនេះ ដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឬស្សីកែវ ខណ្ឌចំការមន
២. ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌមានជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឬស្សីកែវ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌដង្កោ
៣. ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅ
៤. ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ និង ខណ្ឌដង្កោ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖