មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ដែលតាមដានការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Universe 2025 នៅតែមានក្ដីរំភើប និង មោទកភាពខ្លាំងបំផុតចំពោះបវរកញ្ញាកម្ពុជាយើងអ្នកនាង ហ្វីយ៉ាតា ដែលនាងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើឆាកលំដាប់ពិភពលោកមួយនេះ។

ដ្បិតតែបវរកញ្ញាកម្ពុជា មិនអាចមានឱកាសបោះជំហានចូល Top ណាមួយនៃកម្មវិធី Miss Universe 2025 នេះមែន ប៉ុន្តែអ្នកនាង ហ្វីយ៉ាតា ក៏ធ្វើបានយ៉ាងអស្ចារ្យអស់ពីសមត្ថភាព និង ចាត់ទុកជាកំណត់ត្រាថ្មីមួយនៃកម្ពុជា ជាស្រ្ដីដ៏មានឥទ្ធពលមួយរូបអាចនាំយកទង់ជាតិកម្ពុជាទៅកាន់ឆាកកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏លំបាក ដែលជាទីមោទកភាពបំផុតសម្រាប់វិស័យបវរកញ្ញាកម្ពុជា។

យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការប្រកួតយ៉ាងរលូន ហ្វីយ៉ាតា ចុះពីលើឆាកភ្លាម មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ និង រៀមច្បងក្នុងវិស័យបវរកញ្ញាជាច្រើន បានចែករំលែកសារបង្ហាញការលើកទឹកចិត្ត និង មានក្ដីមោទកភាពខ្លាំងចំពោះស្ដ្រីកម្ពុជាដ៏មានសក្កានុពលរូបនេះ។


ក្នុងនោះដែរ ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់បវរកញ្ញារៀមច្បង MUC ប៉ុន្មានជំនាន់ ក៏បានបង្ហោះសារយ៉ាងមានន័យទៅកាន់អ្នកនាង ហ្វីយ៉ាតា ដែរ ក្នុងនាមជាបវរកញ្ញារៀមច្បងធ្លាប់ឆ្លងកាត់ការប្រកួតតំណាងជាតិលើឆាកអន្តរជាតិកម្មវិធី Miss Universe នេះដូចគ្នា បាននិយាយលើកទឹកចិត្ត ព្រមទាំងបង្ហាញក្ដីរំភើបមោទកភាពចំពោះបវរកញ្ញារូបនេះផងដែរ។
១. កញ្ញា សំណាង អេលីណា Miss Universe Cambodia 2019 បានលើកឡើងយ៉ាងខ្លី តែបង្គាប់អត្ថន័យជ្រៅចេញពីបេះដូងចំពោះ ហ្វីយ៉ាតា ថា «You did amazing !!!»។


២. ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 បានបង្ហោះថា ៖ «Thank you so much for your commitment, confidence and hard work we’re so proud of you sending love & hug»។


៣. ហង្ស ម៉ានីតា Miss Universe Cambodia 2022 ក៏បានលើកទឹកចិត្ត ហ្វីយ៉ាតា ថា«No matter the outcome bong Fiyata – ហ្វីយ៉ាតា has achieved a milestone for Cambodia and that is written in history. I genuinely am thankful to have had you as this year’s representative. Thank you for everything bong»៕

