ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅភាគីថៃថា វិធីសាស្រ្តបៀមឈា-មព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌នោះទេ

Share This

នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ឱ្យបានដឹងថា មួយរយៈនេះសម្ដេចបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និង បណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគំរាមដាក់ចេញនូវវិធានការជាឯកតោភាគី នៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និង ប្រាសាទតាមាន់ធំ ។ល។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

សម្ដេចបានមានប្រសាសន៍បន្តថា សម្ដេចមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែសម្ដេចនាយរដ្ឋមន្ត្រី គ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំឭកទៅភាគីថៃថា ៖

១. តំបន់ ឬ ទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។

៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និង បានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួន និង ការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និង សុចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។

៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហិង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់ និង ចីរភាព៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ