ថ្មីៗនេះ មហាជនលើបណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើកម្មវិធីមង្គលការលំដាប់អភិជនដ៏ធំ ដែលបានធ្វើឡើងយ៉ាងអធិកអធម និង តុបតែងប្រណីតបំផុត។ តាមការបង្ហោះរូបភាពរបស់ក្រុមថតរូប The Ring Wedding Cambodia នេះគឺជាកម្មវិធីអាពាហ៍ពិពាហ៍របស់ កូនស្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ ហ៊ុន គឹមឡេង។
ជាការពិតណាស់ កម្មវិធីអាពាហ៍ពិពាហ៍ដ៏ឱឡារិកនេះ បានធ្វើឡើងកាលពីថ្ងៃ ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៥។ កូនកំលោះនាម ដូមីនីគ ភីអត ផូវាកា និង កូនក្រមុំនាម នេត ធីតា ច័ន្ទធីម៉ា។ ភ្ញៀវកិត្តិយសចូលរួម ឃើញថាសុទ្ធសឹងអ្នកលំដាប់ខ្ពស់មាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង ធុរជន ជាច្រើនរូប។
កាន់តែកិត្តិយសទៀតនោះ មានការអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបទៀតផង៕
រូបភាព៖ The Ring