Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

Share This

សម្រាប់មនុស្សជាច្រើន ការឃើញអ្វីមួយដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ឬ ជួបបុគ្គលដែលល្បីល្បាញ វាគឺជាក្តីសុបិនដ៏កម្រដែលនៅត្រឹមជ្រុងនៃការស្រមើស្រមៃ។ ដោយឡែក សម្រាប់បុគ្គលដែលមានសំណាង ស្រាបៀរ Carlsberg អាចធ្វើឱ្យក្តីសុបិននោះក្លាយជាការពិត។ ពិតប្រាកដណាស់! តាមរយៈការប្តេជ្ញាដើម្បីបង្កើតបទពិសោធមិនអាចបំភ្លេចបាន ស្រាបៀរ Carlsberg បាននាំមកនូវអ្វីដែលមិនត្រឹមតែពណ៌នាជាពេលវេលាអព្ហូតហេតុប៉ុណ្ណោះទេ តែជាអ្វីមួយដែលនឹងក្លាយជាការចងចាំបំផុតក្នុងឆាកជីវិតសម្រាប់អ្នកគាំទ្រកម្ពុជា។

ជាផ្នែកនៃយុទ្ធនាការសកលរបស់ខ្លួន ដើម្បីនាំយកអ្នកគាំទ្រឆ្ពោះទៅកាន់តែកៀកនូវអ្វីដែលពួកគេស្រលាញ់បំផុត ស្រាបៀរ Carlsberg បានរៀបចំការផ្តល់រង្វាន់ដ៏ពិសេសទៅកាន់អតិថិជន ដែលជាការផ្តល់ជូនឱកាសម្តងក្នុងឆាកជីវិត នោះគឺដំណើរកម្សាន្តលំដាប់ VIP ឥតគិតថ្លៃ ឆ្ពោះទៅទទួលយកបទពិសោធ និង ទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំឆ្នាំ រវាងគូប្រកួត Liverpool FC និង Milan នៅហុងកុង។

ជាមួយបទពិសោធដ៏ពិសេសនេះ អ្វីគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងឥតខ្ចោះ រាប់តាំងពីការធ្វើដំណើរប្រណីតលំដាប់ខ្ពស់ រហូតដល់ការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ឬ អាចថាប្រណីតខ្លាំងដូចទៅនឹងស្រាបៀ Carlsberg ដែលមានកេរដំណែល ១៧៥ ឆ្នាំ ល្បីល្បាញនៅទូទាំងអាស៊ី និង អឺរ៉ុប។ មិនតែប៉ុណ្ណោះ មានការទទួលស្វាគមន៍អាហារពេលល្ងាច ប្រជុំដោយអ្នកឈ្នះផ្សេងៗមកពីជុំវិញពិភពលោក, និង ចូលទៅក្នុងពហុកីឡដ្ឋានលក្ខណៈឯកជនមុនថ្ងៃប្រកួត និង បានទស្សនាឈុតឆាកនៅពីក្រោយប្រវត្តិសាស្ត្របាល់ទាល់ រវាងក្រុមទាំង ២ កាលពីឆ្នាំ 2005 នៅទីក្រុង Istanbul។

ការប្រកួតចាប់ផ្តើមឡើង សំឡេងស្រែកហ៊ោកញ្ជ្រៀវបន្លឺទន្ទឹមគ្នា វាបានក្លាយជាពេលវេលាដ៏អស្ចារ្យលើសពីការប្រកួត។ ពិតណាស់! សម្រែកមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ រួមបញ្ចូលទាំងអ្នកគាំទ្រកម្ពុជាផងនោះ វានឹងក្លាយជាចំណុចកំពូលនៃសុបិន ហើយក៏បញ្ជាក់យ៉ាងច្បាស់ថា ស្រាបៀរ Carlsberg មិនត្រឹមតែសន្យានឹងពេលវេលាអស្ចារ្យនេះប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបទពិសោធពិតៗដល់ពួកគេតែម្តង។

ឱកាសដ៏កម្រនេះ មិនអស់ត្រឹមនេះទេ! ខណៈយុទ្ធនាការនៅមានបន្ត ស្រាបៀរ Carlsberg បានឱ្យដំរួយបន្ថែម ដែលនឹងនាំយកភាពភ្ញាក់ផ្អើលបន្តទៀត ផ្តល់ជាឱកាសបន្ថែម ដែលនឹងផ្លាស់ប្តូរពេលវេលាប្រចាំថ្ងៃ ឱ្យក្លាយជាពេលវេលាដ៏រំភើប និង មិនអាចបំភ្លេចបាន។ តួយ៉ាង ជាមួយការកសាងសម្ទុះឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំៗលំដាប់ពិភពលោក ដូចជា ៖ European Qualifiers, UEFA EURO 2028 និង UEFA Champions League ស្រាបៀរ Carlsberg គ្រោងនឹងភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅជាមួយអ្នកគាំទ្រកម្ពុជា តាមរយៈបទពិសោធរឹតតែអស្ចារ្យជាច្រើន។

ដូច្នេះហើយ អ្នកស្នេហាកីឡាបាល់ទាត់នៅកម្ពុជា នឹងមានឱកាសកាន់តែច្រើន ដើម្បីក្លាយជាផ្នែកមួយនៃឆាកសកល មិនថាតាមរយៈការចូលមើលការប្រកួតលក្ខណៈពិសេស បទពិសោធនៃការទស្សនាដ៏អស្ចារ្យ ឬ ជាដំណើរផ្សងព្រេងមួយក្នុងឆាកជីវិត។ ស្រាបៀរ Carlsberg នៅតែប្តេជ្ញាផ្តល់នូវឱកាសដ៏រំភើបរីករាយ ដែលលើសពីការទស្សនាការប្រកួត ពោលគឺទទួលយកបទពិសោធពិត។ ជាមួយស្រាបៀរ Carlsberg សុបិនមិននៅត្រឹមជាសុបិន តែវានឹងក្លាយជាការពិត៕

ដើម្បីកុំឱ្យខកខានឱកាសដ៏ពិសេសនេះ សូមតាមដាននៅលើទំព័រហ្វេសប៊ុកស្រាបៀរ Carlsberg ឬ ចុចលើតំណនេះ ៖ https://www.facebook.com/CarlsbergCambodia/

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

ហាងអាហារជាច្រើននៅថៃ ខាតឡុងចុងធ្លាក់ចំណូល ៧០% ព្រោះលក់លែងដាច់ ម្ចាស់ហាងកំពុងស្នើឱ្យរដ្ឋជួយចេញលុយពាក់កណ្ដាលឱ្យភ្ញៀវ

ស្រុកនេះស្អីក៏មាន! អ្នកភូមិឆោឡោប្រទះឃើញគ្រឿ-ងញៀ-នជិត ១០០ គីឡូ អណ្តែតស្ពីងពេញទឹកប្រឡាយមួយកន្លែងនៅថៃ

ក្មេងប្រុសជនជាតិចិនម្នាក់ ត្រូវសង្សារល្បួងទៅលេងថៃ រួចប្រើល្បិចលក់ទៅឱ្យក្រុមឆបោកតាមអនឡាញជាង ១ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ស្វែងរកព័ត៌មាន​ ឬវីដេអូ