ពាណិជ្ជករស្រ្តីដ៏ខ្លាំង! លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ កាន់កាប់ជំនួញធំៗក្នុងដៃ រមែងឃើញចូលរួមសកម្ម​ភាពសង្គម និង មនុស្សធម៌

Share This

ជាពាណិជ្ជករខ្លាំងមួយរូប ក្រៅពីមមាញឹកនឹងជំនួញ ជារឿយៗ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមគមឧកញ៉ាកម្ពុជា រមែងសកម្មនឹងសកម្មភាពសង្គម និង មនុស្សធម៌ផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានខែមុន លោកអ្នកឧកញ៉ាបានបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា។ ក្រៅពីនេះ លោកអ្នកឧកញ៉ាក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

បើតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៥៤ ហើយបានចូលប្រលូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ន លោកអ្នកឧកញ៉ា ហុង ស៊ួន មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន KT Pacific Group Limited ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Battambang Conch Cement Company ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។

ក្រៅពីនេះ លោកអ្នកឧកញ៉ា និង ស្វាមីគឺ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ដែលជាពាណិជ្ជករលេចធ្លោមួយរូបនៅកម្ពុជា ក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជា៖ អគារពាណិជ្ជកម្មម៉ុងឌីយ៉ាល់, ផ្សារនាគមាសដែលកំពុងលក់ និង ចែកចាយទំនិញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KT Property Development, ក្រុមហ៊ុន President Foods (Cambodia) ព្រមទាំងអាជីវកម្មជាច្រើនទៀតលើវិស័យសណ្ឋាគារ និង បដិសណ្ឋារកិច្ច ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ក្រៅពីកិច្ចការជំនួញ លោកអ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌ រហូតត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ