នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ តារាស្រីពហុជំនាញ ខាត់ សុឃីម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវសារមួយរបស់អ្នកនាង ដោយផុសមិនប៉ុន្មាននាទីមានអ្នកចូល Like ខ្ទង់ពាន់នាក់។
សារនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ដោយបង្ហាញអារម្មណ៍កំពុងខកចិត្ត ដោយអ្នកនាងបានរៀបរាប់ថា៖ «តស៊ូ ប្រឹងប្រែងតាំងពីប្អូនមិនទាន់កើត ត្រាយផ្លូវឱ្យប្អូន តែឥលូវ ប្អូនឱ្យអ្នកទទៃមើលងាយបងតាមចិត្ត»។
ក្នុងនោះដែរ បើទោះជាការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម មិនបានបញ្ជាក់ថាបានលើកឡើងពីនរណាម្នាក់ក្តី ប៉ុន្តែមហាជនជាច្រើន ហាក់កំពុងចាប់អារម្មណ៍ ថាអ្នកនាង ខាត់ សុឃីម អាចនឹងលើកយកពីរឿងគ្រួសារមក ខណៈអ្នកនាង បានប្រើពាក្យប្អូន ពាក្យបងនៅក្នុងការបង្ហោះនោះ៕