ហនុមាន ផ្សព្វផ្សាយ អនុវត្ត យុទ្ធនាការ «ស្រវឹង សូមកុំបើកបរ» ដោយសហកាជាមួយក្រុមហ៊ុន Grab
«ស្រវឹង សូមកុំបើកបរ» គឺជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងកើតមានឡើងជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ដែលបង្កឡើងដោយកត្តាផ្សេងៗដូចជា កត្តាយានយន្ត និង ឥវិយាបថនៃអ្នកបើកបរ។
នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការដាក់ឲ្យអនុវត្ត និង ផ្សព្វផ្សាយនូវយុទ្ធនាការ ៖ «ស្រវឹង សូមកុំបើកបរ – Drink Smart, Don’t Drive!» ដែលមានការគាំទ្រដោយក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដែលបានរៀបចំនៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriot)។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរក្នុងស្រុកដំបូងគេ ដែលបានធ្វើការចូលរួមផ្សព្វផ្សាយ និង អនុវត្តនូវយុទ្ធនាការ «ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!» ដើម្បីជាសារដាស់តឿនដល់អ្នកពិសាគ្រឿងស្រវឹងទាំងអស់ ឱ្យចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននឹងកំពុងកើតមានឡើងជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ដែលគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងដោយសារកត្តាផ្សេងៗជាច្រើនដូចជា ៖ កត្តាយានយន្ត និង ឥរិយាបថនៃអ្នកបើកបរ ជាដើម។
នាឱកាសដ៏មានអត្ថន័យនេះផងដែរ លោក ហ៊ាន វុទ្ធី តំណាង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ ការសហការជាមួយក្រុមហ៊ុន Grab នាថ្ងៃនេះ ជាគុណតំលៃរបស់ក្រុមហ៊ុនហនុមានប៊ែវវើរីជីសក្នុងការរួមចំណែកចូលរួមផ្សព្វផ្សាយ និង លើកកំពស់ការយល់ដឹងលើយុទ្ធនាការ «ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!» ដែលជាសារក្រើនរំលឹកដាស់តឿនដល់អតិថិជនហនុមាន ក៏ដូចជាអ្នកពិសាគ្រឿងស្រវឹងផ្សេងៗ ឱ្យចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មានការប្រុងប្រយ័ត្ន ដើម្បីលើកកំពស់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ។ ជាមួយឆន្ទៈលើកកំពស់នូវសុវត្ថិភាព និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនហនុមានប៊ែវវើរីជីស បានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដោយចូលរួមគាំទ្រ និងពង្រីកវិសាលភាពយុទ្ធនាការរបស់រាជរដ្ឋាភិបាល (ក្រសួងសាធារណការ និងដឹកជញ្ជូន) ដើម្បីលើកកំពស់ដល់សុវត្ថិភាពតាមដងផ្លូវ ដោយយើងនឹងធ្វើការផ្លាស់ប្តូរលើកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាមួយនឹងសារយុទ្ធនាការ «ស្រវឹងសូមកុំបើកបរ – Drink Smart, Don’t Drive»។ លើសពីនេះទៅទៀត យើងក៏បានធ្វើការសហការជាមួយក្រុមហ៊ុន Grab Cambodia ក្នុងការផ្តល់ជា Promo Code ជូនដល់អតិថិជន ចំនួន ១ ម៉ឺននាក់ ធ្វើដំណើរឥតគិតថ្លៃ តាមរយៈយានជំនិះរបស់ក្រុមហ៊ុន Grab ចាប់ពី ម៉ោង ១០យប់ រហូតដល់ម៉ោង ១១ អាធ្រាត្រ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
លើសពីនេះលោក Mr. Corentin Rouxel នាយកប្រតិបត្តិក្រុមហ៊ុន Grab ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ៖ យើងមានសេចក្តីសោមនស្សរីករាយ និង មោទនៈភាពជាខ្លាំង ដែលបានសហការជាមួយ ក្រុមហ៊ុនហនុមានដែលជា ក្រុមហ៊ុនមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា។ មានតែហនុមានទេ ដែលមានជំហ៊រល្អជាងគេ និងមានឥទ្ធិពលលើការ កាត់បន្ថយការបើកបរស្ថិតក្នុងភាពស្រវឹង។ សូមអរគុណដល់ ក្រុមហ៊ុនហនុមាន នឹងក្រុមការងារដែលបានរៀបចំកិច្ចសហការជាដៃគូនេះឡើង។ សូមចងចាំថា «ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!»។
បន្ទាប់ពីពិធីចុះអនុស្សរណៈ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន Grab បានធ្វើការជិះជាក្បួនរថយន្ត និង រ៉ឺម៉កកង់ ៣ ក្នុងការផ្សព្វផ្សាយជាសាធារណៈនូវយុទ្ធនាការ «ស្រវឹង សូមកុំបើកបរ» ក្នុងទីក្រុងភ្នំពេញឆ្ពោះរហូតដល់រោងចក្រភេសជ្ជៈហនុមាន ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
សកម្មភាពចូលរួមក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង គឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ សូមយើងទាំងអស់គ្នា បង្កើនសុវត្ថិភាពតាមដងផ្លូវ ដោយចូលរួមគោពច្បាប់ចរាចរណ៍ «ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!»។
សម្រាប់ព័ត៌មានលម្អិតក្នុងការទទួលបានប្រម៉ូកូដដើម្បីជិះយានជំនិះ Grab ដោយឥតគិតថ្លៃ សូមចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
https://www.facebook.com/hanumanbeverageskh
https://www.facebook.com/hanumanbeerkh