កាលពីមុននេះបន្តិចក្រុមហ៊ុនបច្ចេកវិទ្យា TECNO បានប្រកាសចេញស្មាតហ្វូនថ្មីរបស់ខ្លូនគឺ TECNO CAMON 40 Pro ដែលជាស្មាតហ្វូនថ្មី កំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ Ai ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និង ថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។
ក្នុងនោះដែរ ស្មាតហ្វូននេះបំពាក់បច្ចេកវិទ្យា AI ល្អបំផុតក្នុងការថតរូប និង មុខងារ AI ជាច្រើនដែលមានប្រយោជន៍ជំនួយដល់ការរស់នៅប្រចាំថ្ងៃ ដែលនាំមកនូវបទពិសោធដ៏ល្អឥតខ្ចោះមិនធ្លាប់មាន និង ប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ជាពិសេស CAMON 40 Pro ទទួលពិន្ទុកាមេរ៉ាល្អឥតខ្ចោះ 138 ពិន្ទុពី DXOMARK ចំណាត់លេខ ១ “ស្មាតហ្វូនដែលកាមេរ៉ាល្អបំផុតក្នុងតម្លៃក្រោម 300 ដុល្លារ” និង ជាស្មាតហ្វូនដំបូងគេ ដែលទទួលបាន “Smart Choice ដែលអ្នកគួរជ្រើសយកក្នុងឆ្នាំ 2025 ” ពី DXOMARK។
TECNO launches the CAMON 40 Series
មុខងារដ៏អស្ចារ្យមួយរបស់ TECNO CAMON 40 Pro គឺសមត្ថភាពថតរូបដែលប្រើ AI ដ៏អស្ចារ្យ តាមរយៈការរួមបញ្ចូលគ្នារវាង TECNO AI ជាមួយ ប៊ូតុងថ្មី One-Tap ដែលឆ្លាតវៃ ដែលអាចឱ្យអ្នកប្រើប្រាស់អាចថត FlashSnap ទទួលបានរូបភាពល្អឥតខ្ចោះគ្រប់ចលនា ដែលមិនធ្លាប់មានពីមុន ដើម្បីធានាថាអ្នកប្រើប្រាស់មិនខកខានពេលវេលាដ៏ល្អបំផុតក្នុងការថតរូបឡើយ។
AI One-Tap FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា
TECNO CAMON 40 Pro បំពាក់នូមុខ AI ដ៏ឆ្លាតវៃបំផុតក្នុងការចាប់យកសកម្មភាពលឿន គ្រប់ចលនាបានល្អឥតខ្ចោះ។ ជាមួយនឹងមុខងារ FlashSnap សម្រាប់ថតវត្ថុឬសកម្មភាពមានចលនា ជាមួយនឹងប៊ូតុងថ្មី One-tap ដែលងាយស្រួលប្រើប្រាស់ដែលអនុញ្ញាតឱ្យអ្នកថតយករូបភាពដែលជាពេលវេលាដ៏សំខាន់បំផុតក្នុងជីវិតបានយ៉ាងឆាប់រហ័ស។
ស្មាតហ្វូនស៊េរីនេះប្រើប្រាស់ AI ដើម្បីបង្កើតបដិវត្តន៍ថ្មីនៅក្នុងការថតរូបតាមស្មាតហ្វូន តាមរយៈបច្ចេកវិទ្យា FlashSnap ។ ជាមួយ AI ជំនួយដល់មុខងារ FlashSnap បានធ្វើឱ្យប្រសើរឡើងនូវការចាប់ផ្តើមកាមេរ៉ា និង បន្តអភិវឌ្ឍន៍មុនងារនេះឱ្យកាន់តែល្អឥតខ្ចោះ ខណៈពេលដែលយើងមានមុខងារពិសេសៗទៀតដូចជា AI បានកាត់បន្ថយព្រាល (Noise) លើរូបភាព និង AI ធ្វើឱ្យរូបភាពមានភាពច្បាស់លាស់ជាងមុន។ លើសពីនេះទៅទៀត AI បានធ្វើការជាច្រើន ដូចជាគណនារូបភាព និង ជ្រើសរើសរូបភាពដោយស្វ័យប្រវត្តិ ពេលអ្នកកំពុងថត ដើម្បីធានាថាលោកអ្នកទទួលបានរូបភាព សកម្មភាពប្លែក និង ពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក។
One-Tap FlashSnap revolutionizes snapshot photography
TECNO CAMON 40 Pro បំពាក់បច្ចេកវិទ្យា AI ថ្មី ឈានមុខ ក្នុងវិស័យថតរូបជាមួយកាមេរ៉ាគោល 50MP ប្រើសេនស័ររបស់ Sony LYT-700 ដែលអាចថតរូបល្អបំផុតនៅទីងងឹត TECNO CAMON 40 Pro សេនស័រនេះអាចស្រូបពន្លឺបានច្រើនជាង 56.25% ធៀបនឹងគូប្រជែង ផ្តល់មកវិញនូវរូបភាពដ៏ច្បាស់លាស់ ពិសេសអាចចាប់យករូបភាពលឿនជាង 2600 ដងក្នុងមួយប៉ប្រិចភ្នែក។
ក្រៅពី One-Tap FlashSnap ស្មាតហ្វូនស៊េរីថ្មី TECNO CAMON 40 Pro ក៏បានធ្វើឱ្យប្រសើរឡើងនូវបទពិសោធថតរូបដ៏អស្ចារ្យ។ TECNO CAMON 40 Pro មានមុខងារថ្មីដូចជា កាមេរ៉ាថតប្លង់ទូលាយ Ultra-wide Angle, និង កាមេរ៉ាមុខ 50MP ជាមួយ Auto Focus ហើយអាចថតវីដេអូ 4K ជំនួយដោយបន្ទះឈីប Imaging Chip និង ថតរូបSelfie ជាមួយប្លង់ទូរលាយ។
ស្មាតហ្វូន AI កម្រិតខ្ពស់បំផុតរបស់ TECNO បទពិសោធ AI មិនធ្លាប់មានពីមុន
ស្មាតហ្វូន TECNO CAMON 40 Pro បំពាក់ដោយបច្ចេកវិទ្យា AI ចុងក្រោយបង្អស់ ជាមួយមុខងារ AI ថ្មីៗដែលជាជំនួយដល់ផលិតភាពការងារ គំនិតបង្កើតថ្មី និង ប្រសិទ្ធភាពក្នុងការធ្វើការរបស់អ្នក ។ TECNO AI បាននាំមកនូវមកជំនួយការ ដែលវៃឆ្លាតជាងមុន ស័ក្តិសមនឹងអ្នកប្រើប្រាស់ ដោយជំនួយពីបន្ទះឈីប MediaTek Dimensity 7300 Ultimate Processor ដែលធ្វើឱ្យដំណើរ AI កាន់តែលឿន។
TECNO AI makes life more creative, convenient and efficient for global users
TECNO CAMON 40 Pro កំណត់ឡើងវិញនូវការប្រាស្រ័យទាក់ទងដែលជំរុញដោយ AI ជាមួយទូរស័ព្ទដំបូងគេរបស់ពិភពលោកជាមួយនឹងជំនួយការហៅ 360° AI Call Assistant ។ នេះរាប់បញ្ចូលទាំង Call Noise Cancellation ការកាត់សំឡេងរំខានពេលហៅទូរស័ព្ទ ជាការត្រួសត្រាយផ្លូវថ្មីរបស់ TECNO ដែលជាការច្នៃប្រឌិតដំបូងក្នុងបច្ចេកវិទ្យាថ្មី ដែលប្រសើរឡើងរួមជាមួយ Call Translation នឹងការបកប្រែជាច្រើនភាសាក្នុងពេលហៅទូរស័ព្ទ Auto Answer ឆ្លើយតបដោយស្វ័យប្រវត្តិភ្លាមៗដើម្បីការពារពីការខកខានការហៅទូរស័ព្ទសំខាន់ៗ និង Call Summary សម្រាប់ការកត់ត្រាការហៅទូរស័ព្ទជាអត្ថបទ។
ស្មាតហ្វូននេះ ថតរូបភាពប្រកបដោយភាពច្នៃប្រឌិត និង ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងលក្ខណៈពិសេស AI Imaging Creation ដ៏ឆ្លាតវៃ ថត និង ផលិតរូបភាព។ វាជាលើកដំបូងដែលបំពាក់នូវបច្ចេកវិទ្យា Universal Tone សម្គាល់ស្បែកពណ៌ ដែលត្រូវបានអាប់ដេតរបស់ TECNO ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប ដែលចាប់រូបភាពដែលមានពណ៌ត្រឹមត្រូវ និង សមស្របតាមសភាពស្បែករបស់លោកអ្នក ។ AI Image Extender ក៏ថ្មីសម្រាប់ស៊េរី TECNO CAMON 40 Pro ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីករូបថត និង បង្កើន Detail ភាពច្បាស់របស់រូបភាព។ ហើយយើងក៏ទទួលបានមុខងារអាប់ដេតថ្មីៗរបស់ AI Eraser 2.0, AIGC Portrait 2.0, AI Perfect Face និង AI Sharpness Plus ដែលបង្កើនភាពច្នៃប្រឌិត និង ភាពច្បាស់នៃរូបភាព។
រួមបញ្ចូលជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ TECNO AI ពង្រឹង Eco System របស់ខ្លួនបន្ថែមទៀតជាមួយនឹងភាពឆ្លាតវៃក្នុងការគណនារបស់ AI ។ AI របស់ TECNO AI បង្កើនផលិតភាពប្រចាំថ្ងៃជាមួយនឹងលក្ខណៈពិសេសដូចជា AI Writing សម្រាប់ការបង្កើតអត្ថបទដែលមានខ្លឹមសារ, Circle to Search ជាមួយ Google ដើម្បីស្វែងរកវត្ថុអ្វីមួយតាមអ៊ីនធឺណិតដោយគ្រាន់តែអូសម្រាមដៃមួយ និង AI Translate ដែលផ្តល់នូវការបកប្រែក្នុងពេលដំណាលគ្នា ដំបូងបំផុតជាមួយកាសប៊្លូធូសនៅលើ Android ។ ស៊េរីនេះក៏មានមុខងារ Ella AI Assistant ជាមួយនឹង One-Tap Query ចុចម្តងដើម្បីសួរសំណួរ និង Ask Ella ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅទូរស័ព្ទ បង្កើតកាលវិភាគ កំណត់អត្តសញ្ញាណរូបភាពឬអត្ថបទ។
ស្មាតហ្វូនកំពូលធន់ និង ប្រព័ន្ធការពារទឹកកម្រិតធ្ងន់ IP69
ស្មាតហ្វូននេះមិនត្រឹមតែមានមុខងារឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចធ្លោជាមួយនឹងការរចនាដ៏រឹងមាំ និង ប្រើប្រាស់បានយូររបស់វាដែលធានាបាននូវភាពជឿជាក់ប្រើប្រាស់បានយូរនៅក្នុងគ្រប់ស្ថានភាព។
ជាមួយនឹងភាពធន់នឹងធូលី និងទឹក IP68 និង IP69 TECNO CAMON 40 Pro ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងការប៉ះពាល់នឹងទឹកក្តៅផងដែរ ដែលផ្តល់នូវភាពធន់នឹងទឹកដែលអាចទុកចិត្តបានសម្រាប់ការការពារប្រចាំថ្ងៃ។ បំពាក់ដោយកញ្ចក់ Corning® Gorilla® Glass 7i, TECNO CAMON 40 Pro ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះពី ខ្សាច់ធូលី រហូតដល់សំណើមខ្ពស់ ឬអាកាសធាតុត្រជាក់ខ្លាំង។ ស្មាតហ្វូនទទួលបានកម្រិតការពារផ្កាយ ៥ SGS 5-Star Certified និង ការពារ 360 ដឺក្រេ Drop Resistance ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
TECNO CAMON 40 Pro ក៏ធានាផងដែរនូវដំណើរការរលូនរហូត 72 ខែជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinland ។
The CAMON 40 Series features a strong yet stylish design
មិនត្រឹមតែជាជាស្មាតហ្វូនកំពូលធន់ TECNO CAMON 40 Pro ទទួលបានរចនាដ៏ទាក់ទាញ រួមបញ្ចូលភាពទន់សម័យ ។TECNO CAMON 40 Pro ផ្តល់នូវបទពិសោធដ៏អស្ចារ្យក្នុងការកម្សាន្ត ជាមួយនឹងអេក្រង់ Ultra Bright AMOLED របស់វា Speaker សម្លេង ២ គ្រាប់ និង Dolby Atmos ដែលនាំមកនូវភាពយន្ដ លេងហ្គេម និង តន្ត្រីដ៏ល្អឥតខ្ចោះ ជាមួយថាមពលថ្មធំជាងមុនរបស់ TECNO CAMON 40 Pro ដែលប្រើប្រាស់បានយូរជាមួយនឹងភាពធន់រយៈពេល 5 ឆ្នាំ និង ទំហំផ្ទុកដ៏ធំរហូតដល់ 256GB + 8GB ។ TECNO CAMON 40 Pro មានភាពលេចធ្លោជាមួយនឹងថាមពលថ្ម 5200mAh របស់វា ដែលគាំទ្រដល់ទៅ 45 Super Charge ។
TECNO CAMON 40 Pro គឺជាស្មាតហ្វូនដែលពង្រឹង AI កម្រិតខ្ពស់បំផុតរបស់ TECNO ដែលមិនធ្លាប់មាន CAMON 40 Series តំណាងឱ្យស្មាតហ្វូនជំនាន់ថ្មី និង ឈានមុខគេនៃបច្ចេកវិទ្យា AI ដែលធ្វើឱ្យប្រសើរឡើងនូវបទពិសោធងាយស្រួលសម្រាប់អ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។ ក៏ដូចជាមុខងារ TECNO AI ប្រកបដោយភាពច្នៃប្រឌិត និង ប្រកបដោយផលិតភាព ការរួមបញ្ចូលគ្នាដ៏លេចធ្លោថ្មីរបស់ TECNO CAMON 40 Pro នៃសមត្ថភាពថតរូបភាពដ៏អស្ចារ្យ វានឹងក្លាយជាកំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ AI ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និង ថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។
ជាការពិតណាស់ តាមរយៈក្រុមសារព័ត៌មានយើងបានឃើញផ្ទាល់ TECNO CAMON 40 Pro ពិតជាទូរស័ព្ទ ដែលមានសមត្ថភាពខ្លាំង ជាពិសេស ជាមួយបច្ចេកវិទ្យា AI ទៅលើការថតរូប ដោយអាចចាប់រូបភាពចលនាបានល្អ និង មាន AI អាចកែសម្រួលរូបភាពបានច្រើនបែប។ កាន់តែងាយស្រួល មានប៊ូតុងសម្រាប់ថតរូប one-tap ចុចភ្លាមអាចថតរូបភ្លែត។ មុខងារ AI សម្រាប់ខលបកប្រែ ពិតជាអស្ចារ្យ ដែលខណៈយើងកំពុងសន្ទនា វានឹងបកប្រែឱ្យភ្លាមៗទាន់ចិត្ត។ លើសពីនេះ យើងភ្ញាក់ផ្អើលចំពោះការធ្វើតេស្តដាក់ទូរស័ព្ទកំពុងសាកថ្មចូលក្នុងទឹក ដែលវានៅតែអាចដំណើរការធម្មតា។ និយាយរួម សឹងមិនគួរឱ្យជឿថាស្មាតហ្វូនខ្លាំងមួយនេះ មានតម្លៃក្រោម ៣០០ ដុល្លារ។
ជម្រើសពណ៌: បៃតង, ខ្មៅ & ស ជាមួយតម្លៃ :
TECNO CAMON 40 Pro : $249 (រ៉េម 8+8GB ទំហំផ្ទុក 256GB)
TECNO CAMON 40 Pro 5G : $269 (រ៉េម 8+8GB ទំហំផ្ទុក 256GB)
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក និង បច្ចេកវិទ្យា AI ប្រកបដោយភាពច្នៃប្រឌិត ដែលកំពុងកក្រើកទីផ្សារកម្ពុជា និង ធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub]
ដើម្បីទទួលព័ត៌មានថ្មី និង រង្វាន់ដ៏សន្ធឹកសន្ធាប់ពី TECNO៕