និយាយពីទឹកចិត្តសប្បុរសធម៌របស់អ្នកជំនួញអនឡាញល្បីឈ្មោះ អ្នកនាង ឡុង ម៉ានីន ដែលជាគូសង្សាររបស់តារាចម្រៀង ថុល សុភិទិ មហាជនលើបណ្ដាញសង្គមសុទ្ធសឹងតែបានដឹងហើយថាកន្លងមក នាងតែងទទួលបានការស្ងើចសរសើរពីទឹកចិត្តដ៏ល្អប្រពៃ តែងជួយដល់បងប្អូនខ្មែរដែលខ្វះខាត និង រួមចំណែកជួយដល់ជាតិមាតុភូមិ។
ជាក់ស្ដែង ក្នុងពេលកម្ពុជារងការឈ្លានពានកន្លងមក អ្នកនាង ឡុង ម៉ានីន ក៏បានចូលរួមចំណែកដ៏ធំក្នុងការជួយផ្ដល់ជំនួយដល់ជនរងគ្រោះ ដែលចំណាយទាំងកម្លាំងស្មារតី និង ថវិការាប់ម៉ឺនដុល្លារ ព្រមទាំងរៀបចំស្បៀងអាហារ សម្ភារៈផ្សេងៗចុះជូនដល់កងទ័ពជួរមុខ និង បងប្អូនគ្រួសារភៀសសឹកបន្តបន្ទាប់។
មកដល់ថ្មីៗនេះ អ្នកជំនួញល្បីឈ្មោះ ឡុង ម៉ានីន និង គូស្នេហ៍ ក៏នៅតែបន្តសកម្មភាពសប្បុរសធម៌ជួយដល់កងទ័ពជួរមុខ ដែលឃើញអ្នកនាងបានទិញម៉ូតូជាច្រើនគ្រឿង ត្រៀមជូនបងកងទ័ពជួរមុខដែលកំពុងខ្វះខាតបន្ថែមទៀត។ ក្នុងនោះ អ្នកនាង ឡុង ម៉ានីន បានបង្ហោះរូបភាពម៉ូតូទើបទិញថ្មីៗសម្រាប់ជូនកងទ័ពជួរមុខដោយរៀបរាប់ថា ៖ «សម្រាប់បងៗ ពូៗ កងទ័ព ដែលជិះកង់ និង ម៉ូតូចាស់ខូចខាតអាចប្រាប់ខ្ញុំបាន»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖