និយាយទាក់ទងវិស័យបវរកញ្ញារបស់ កក្កដា សុភ័ណ្ឌ ប៉ុន្មានឆ្នាំកន្លងមកនេះ នាងក៏ធ្លាប់ប្រឡូកចូលប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា និង ទទួលបានតំណែងមួយដែរ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ ដោយត្រូវបានគេដឹងថានាងបានទៅរស់នៅសហរដ្ឋអាមេរិក និង សាងជីវិតគូរៀបការយកស្វាមីជាអណិកជន រស់នៅទីនោះជាង ២ ឆ្នាំមកហើយ។
ដោយឡែក ថ្មីៗកន្លងទៅនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ចំពោះ កក្កដា សុភ័ណ្ឌ ខណៈឃើញនាងវិលត្រឡប់មកខ្មែរវិញបានរយៈពេលជាង ២ សប្ដាហ៍ ក៏បានឃើញនាងបង្ហោះប្រកាសលើហ្វេសប៊ុកទាក់ទងនឹងវិស័យបវរកញ្ញាភេទទី ៣ ជាថ្មី។
ក្នុងការបង្ហោះនោះ កក្ដដា សុភ័ណ្ឌ បានបង្ហាញរូបភាពគ្រងមកុដ និង ប្រកាសខ្លួនជាម្ចាស់មកុដ Miss Trans Star Cambodia 2025 ដែលត្រៀមខ្លួនតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសព័រតូរីកូ ឆាប់ៗខាងមុខទៀតផង។
សារនោះ កក្កដា សុភ័ណ្ឌ បានរៀបរាប់ថា ៖ «នាងខ្ញុំ សុំសន្យាថាបើសិនជា ឆ្នាំនេះនាងខ្ញុំឈ្នះមកុដនៅឆាកអន្តរជាតិ នាងខ្ញុំនឹងមកពង្រឹងវិស័យភេទទីបីនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះ I’m Miss Trans Star Cambodia 2025 See you Puerto Rico» ។ យ៉ាងណាមិញ ចំពោះតំណែងម្ចាស់មកុដថ្មី Miss Trans Star Cambodia 2025 ដែល កក្ដដា សុភ័ណ្ឌ បានប្រកាសលើហ្វេសប៊ុកនេះដែរ បើងាកទៅមើលខាងស្ថាប័នបវរកញ្ញាភេទទី ៣ កម្ពុជា ក៏ពុំទាន់មានការប្រកាសជាផ្លូវការណាមួយនៅឡើយទេ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖