អីយ៉ាស់! Kenneth Ma ចេញមកនិយាយពាក្យមួយឃ្លា ទាក់ទងនឹងរឿងរៀបការឆ្នាំនេះ
កាលពីពេលថ្មីៗនេះ តារាសម្ដែង Kenneth Ma និង Roxanne Tong បានបង្ហាញខ្លួនជាមួយគ្នាជាលើកដំបូង ចាប់តាំងពីប្រកាសភ្ជាប់ពាក្យជាមួយគ្នាមក។ ការបង្ហាញខ្លួននេះដែរ គូស្នេហ៍តារាមួយគូនេះ បានដឹកដៃគ្នាចូលរួមកម្មវិធីបើកសម្ពោធហាងគ្រឿងអលង្ការមួយកន្លែង។
អំឡុងពេលចូលរួមកម្មវិធីនេះដែរ តារាសម្ដែងហុងកុងដ៏ល្បីទាំង ២ រូបនេះ ត្រូវបានអ្នកកាសែតសួរដេញដោលជាច្រើនជុំវិញចំណងស្នេហ៍ និង គម្រោងអាពាហ៍ពិពាហ៍របស់ពួកគេខាងមុខនេះ។
មិនស្ទាក់ស្ទើរ តារាសម្ដែងស្រី Roxanne បាននិយាយថា៖ «ពួកយើងនឹងប្រារព្ធកម្មវិធីនៅបរទេសជាមុនសិន ប៉ុន្តែចំពោះគោលដៅ និង ទីតាំង ពួកយើងសូមធ្វើការលាក់សិន។ ពិធីនឹងធ្វើក្នុងឆ្នាំនេះ ហើយនៅពេលណា យើងនឹងប្រាប់ដល់គ្រប់គ្នាឱ្យបានដឹងឆាប់ៗ»៕