រកផ្លូវវាង! ថ្ងៃ ៥ មិថុនា នៅភ្នំពេញនឹងបញ្ចៀសចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

Share This

នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ​បានឱ្យដឹងថា ដើម្បីឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ ៦ ចាប់ពីម៉ោង ០៥:០០ នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីតាមពេលវេលាកំណត់  ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

ស្វែងរកព័ត៌មាន​ ឬវីដេអូ