សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

Share This

ភ្នំពេញ — កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នៅអគារធនាគារ វីងថៅវ័រ សមាគមសិល្បករខ្មែរ និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខានោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), អ្នកឧកញ្ញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, សមាជិក-សមាជិកាមកពីសភាពាណិជ្ជកម្មកម្ពុជា និងព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ផងដែរ។

ក្នុងឱកាសដ៏មានន័យនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា ដែលបានជំរុញឱ្យមានការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបើកទំព័រថ្មីសម្រាប់សមាគមសិល្បករខ្មែរ ក្នុងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីទីផ្សារមូលបត្រ ទៅកាន់សាធារណជនជាប្រពៃណីថ្មី ដោយប្រើសិល្បៈជាមធ្យោបាយដ៏មានអនុភាព។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា៖ «សិល្បៈមានឥទ្ធិពលជាសាកល និងជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។ យើងជឿជាក់ថា តាមរយៈសិល្បៈ អាចជួយឱ្យប្រជាជនយល់ច្បាស់ និងចូលរួមយ៉ាងសកម្មក្នុងវិស័យមូលបត្រនេះ»

លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា សមាគមសិល្បករខ្មែរ នឹងសហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ ឱ្យសិល្បករ និងសិល្បការិនីទទួលបានចំណេះដឹងពីវិស័យមូលបត្រយ៉ាងជ្រាលជ្រៅ មុនពេលចូលរួមផ្សព្វផ្សាយទៅកាន់សាធារណជន។

កិច្ចចុះអនុស្សរណៈនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងកម្រិតខ្ពស់នៅឆ្នាំ 2050 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក និយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការចុះ MOU នាថ្ងៃនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយពីវិស័យមូលបត្រតាមរយៈយន្តការសិល្បករ សិល្បការិនី ដើម្បីពង្រឹងទំនុកចិត្តទីផ្សារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆបោកនានា ដែលកំពុងតែកើតមានឡើងនៅក្នុងទីផ្សារ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈ MOU នេះផងដែរ ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន និងវិនិយោគិន លើយន្តការដែលយើងកំពុងមានស្រាប់នៅលើទីផ្សារក្នុងការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកាន់តែមានសន្ទុះ ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាព ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ សង្កត់ធ្ងន់ថា ការចុះ MOU រវាង និយ័តករមូលបត្រកម្ពុជា និង សមាគមសិល្បករខ្មែរ មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជា ចំណេះដឹងមូលដ្ឋាន និងបច្ចេកទេសនៃការវិនិយោគទៅដល់សាធារណជន និងវិនិយោគិន ជាពិសេសសមាជិក និងបុគ្គលិករបស់ ស.ស.ខ ក្នុងការជួយជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា តាមរយៈការចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីទទួលបាននូវចំណូលបន្ថែម។

ម្យ៉ាងវិញទៀត ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា តាមរយៈការចុះ MOU នេះនឹងជួយជំរុញសកម្មភាពជួញដូរនៅក្នុងទីផ្សារមូលបត្រឱ្យមានការកើនឡើង តាមរយៈយន្តការសិល្បករ សិល្បការិនី ដែលពួកគាត់មិនត្រឹមតែជាអ្នកផ្សព្វផ្សាយពីវិស័យសិល្បៈ និងវប្បធម៌របស់ខ្មែរដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈឥទ្ធិពលផ្សព្វផ្សាយរបស់ពួកគាត់នឹងធ្វើឱ្យ​សាធារណ​ជន​ទូទៅបានស្គាល់ពីវិស័យមូលបត្របានទូលំទូលាយជាងមុន នឹងបង្កើនការចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ