សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

Share This

លោក​ ហ៊ុន សុភ័ក្ត្រ ត្រូវបានគេស្គាល់នៅលើបណ្តាញសង្គមថា Sopheak Art លោកគឺជាវិចិត្រករពហុជំនាញ កំពុងរស់នៅប្រទេសអូស្ត្រាលី។ លោកអាចគូរគំនូរច្រើនប្រភេទរាប់តាំងពីគំនូរលើក្រដាស គំនូរលើដងខ្លួន គំនូរលើម៉ូតូឡាន គំនូរលើជញ្ជាំង គំនូរឌីជីថល​(Digital Art) រហូតដល់ គំនូរជីវចល(Animation) ទៀតផង។ ថ្វីបើរស់នៅលើទឹកដីបរទេសក្តី ប៉ុន្តែរាល់ស្នាដៃដែលលោកបង្កើត តែងភ្ជាប់មកជាមួយអត្តសញ្ញាណខ្មែរ ដូចជាការគូរតួអង្គបុរាណខ្មែរ និង រូបបែបសហសម័យមានរំលេចក្បាច់ខ្មែរជាដើម។

លោក​ ហ៊ុន សុភ័ក្ត្រ

ក្រឡេកមកដើមឆ្នាំនេះ លោកបានធ្វើឱ្យមហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយលោកបានបង្ហោះវីដេអូបង្ហាញពីការគូរគំនូររូបស្ត្រីពាក់មកុដអប្សរា ស្លៀកពាក់ក្នុងឈុតសម័យថ្មី អមរំលេចដោយក្បាច់ខ្មែរនៅលើដងខ្លួន។ អ្វីដែលសំខាន់ គំនូរនេះលោកគូរដោយប្រើឧបករណ៍បាញ់ពណ៌គំនូរ (Airbrush) មើលមកពិតជារស់រវើក ស្រស់ស្អាត ប្លែកមួយបែប។ លោកបានសរសេរបញ្ជាក់ដែរថា នេះជាគំនូរលើក្រណាត់ ហើយក៏ជាស្នាដៃដំបូងរបស់លោកបើកទំព័រឆ្នាំ ២០២៥ ផងដែរ។

ក្រោយការបង្ហាះស្នាដៃថ្មីនេះ ឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេស ជនជាតិខ្មែររស់នៅបរទេស និង ជនជាតិបរទេសបានចាប់អារម្មណ៍ ក៏ដូចជាចូលទៅ Comment សរសើរជាហូរហែ។ អ្នកខ្លះក៏បានសួរលោកអំពីទីតាំងដើម្បីទៅជាវផ្ទាល់ផងដែរ។ បច្ចុប្បន្ន លោកមានស្ទូឌីយ៉ូផ្ទាល់ខ្លួននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ មិនត្រឹមតែរូបអប្សរាខ្នាតផ្ទាំងដាក់តាំងនេះប៉ុណ្ណោះទេ កន្លងមកលោកបានបង្កើតស្នាដៃធំៗ ដូចជាគូរនៅលើជញ្ជាំង លើអគារ ជារូបបង្ហាញពីសិល្បៈវប្បធម៌ខ្មែរមានរបាំអប្សរា តួអង្គល្ខោនខោល និង ប្រាសាទព្រះវិហារជាដើម៕​

ចុចទីនេះដើម្បីទស្សនាវីដេអូ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ