នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ឱ្យដឹងថា មានយន្តហោះទាហានមួយគ្រឿងមានបញ្ហាកង់ខណៈកំពុងហោះហើរ ដែលបណ្តាលឱ្យមានការចលាចលពេញព្រលានយន្តហោះភូកេត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅប្រមាណម៉ោង ១១ និង ៣០ នាទី ដោយមានយន្តហោះទាហានមួយគ្រឿង ត្រៀមនឹងចុះចតទៅហើយ តែមានបញ្ហាគាំងកង់បញ្ជាមិនបាន ខាងភីឡុតក៏បានប្រើបច្ចេកទេសចតបានសម្រេច តែនៅគាំងនៅលើផ្លូវ Runway បង្កឱ្យមានការកកស្ទះទៅដល់ជើងហោះហើរដទៃទៀតជាង ៣០ ទៅ ៤០ ជើងហោះហើរ។
យ៉ាងណាមិញ អាជ្ញាធរបានឱ្យដឹងថា ការនាំយន្តហោះទាហាននេះចេញពីព្រលាន អាចនឹងប្រើពេលរហូតដល់ទៅ ៣ ម៉ោងឯណោះ ដូច្នេះហើយទើបផ្តល់ដំណឹងទៅឱ្យជើងហោះទាំងឡាយចុះទៅចតនៅឯព្រលានយន្តហោះខេត្តក្រាក់ប៊ីវិញ រីឯអ្នកដំណើរអាចទាមទារថ្លៃសំណងពីក្រុមហ៊ុនអាកាសចរថៃបានដោយស្របច្បាប់៕
ប្រភព៖ Khaosod