Chompoo រន្ធត់ចិត្ត រហូតធ្វើរឿងមួយភ្លែតដល់ជនរងគ្រោះ ដែលអស់ជីវិត និង របួស ក្នុងហេតុការណ៍ក្មេងអាយុ ១៤ ឆ្នាំ បាញ់-រះក្នុងផ្សារទំនើប
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ មានករណីបាញ់រះមួយនៅក្នុងផ្សារទំនើប Siam Paragon ប្រទេសថៃ ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ភ្ញៀវជាតិ និង អន្តរជាតិ ហើយករណីបាញ់រះនេះបង្កឡើងដោយក្មេងប្រុសអាយុត្រឹម ១៤ ឆ្នាំម្នាក់ ដែលត្រូវបានគេកំណត់មុខសញ្ញាស្គាល់ថាជាក្មេងប្រុសជនជាតិថៃ។
ក្នុងហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះដែរ បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ថៃបានឱ្យដឹងថា មានមនុស្សស្លាប់ ៣ នាក់ និង រងរបួសជាច្រើននាក់ផងដែរ។ ដោយឡែក ក្មេងប្រុសដែលបានបង្កហេតុពេលនេះក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយដែរ។
បន្ទាប់ពីហេតុការណ៍បាញ់រះសម្លាប់មនុស្សស្លាប់នេះបានកើតឡើង បើងាកទៅលតារាស្រីលំដាប់ជួរមុខរបស់ថៃ Chompoo វិញ ក៏តក់ស្លុត និង ភ្ញាក់ផ្អើលមិនស្ទើរឡើយ រហូតនាងបង្ហោះសារយ៉ាងដូច្នេះថា ៖ «សូមចូលរួមសោកស្តាយចំពោះគ្រួសារសពផង និង សូមឱ្យអ្នកដែលរងរបួសទាំងឡាងមានមានសុវត្ថិភាព និង ឆាប់ជាផងចុះ»៕