និយាយពីកុមារី សរពេជ្ញ ម៉ានីកា បច្ចុប្បន្នកាន់តែមានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ដែលក្ដោបបានការងារសម្ដែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ជាពិសេសភាពយន្តខ្នាតធំ ដែលកុមារីរូបនេះ តែងទទួលបានការសរសើរពីស្នាដៃសម្ដែងដ៏មានទេពកោសល្យ។
លើសពីនេះ ដ្បិតតែ ម៉ានីកា នៅវ័យក្មេងមែន តែនាងតែងទទួលបានការសរសើរខ្លាំងពីសមត្ថភាព និង ទេពកោសល្យផ្សេងៗលើវិស័យសិល្បៈទាំងការសម្ដែង រាំរបាំបុរាណ និង មានជំនាញផ្នែកតន្រ្តីច្រៀងលេងទៀតផង។
បើចាប់អារម្មណ៍ពីរូបសម្រស់វិញ មួយរយៈក្រោយនេះ ខណៈចូលវ័យ ១២ ឆ្នាំ ម៉ានីកា កាន់តែឆក់បានការចាប់អារម្មណ៍ពីសម្រស់របស់នាង កាន់តែធំពេញក្រមុំស្ដូក រូបរាងលូតកម្ពស់កម្ពរស្អាតប្លែក មុខមាត់កាន់តែគួរឱ្យស្រឡាញ់ ខណៈតុបតែងខ្លួនដូចមនុស្សពេញក្រមុំចូលរួមកម្មវិធីសិល្បៈផ្សេងៗ។
ដោយឡែក អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ស្របពេលកុមារីរូបនេះ កាន់តែធំពេញរូបពេញរាងជាងមុនបន្តិច ម៉ានីកា បានបង្ហាញសកម្មភាពគួរឱ្យសរសើរមួយ ដែលធ្លាប់តែឃើញភាពស្លូតបូតទន់ភ្លន់សម្ដីសម្ដៅផ្អែមពីរោះគួរឱ្យស្រឡាញ់មែន ប៉ុន្តែនាងហាក់រឹងមាំខ្លាំង ដែលបានចូលហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំដូចមនុស្សធំទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖