មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា សុទ្ធតែបានជ្រាបហើយថាអ្នកនាងជាតារាចម្រៀងស្រីចាស់វហ្សាមួយរូប ទោះបីជាឈរជើងវិស័យសិល្បៈរាប់ឆ្នាំមកហើយមែន ប៉ុន្តែនៅតែរក្សាបានប្រជាប្រិយភាពខ្លាំងដដែលជាមួយនឹងសមត្ថភាពដ៏លេចធ្លោក្នុងវិស័យចម្រៀងរបស់អ្នកនាង។
ពិតណាស់ សព្វថ្ងៃកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ជាសិល្បករដែលទទួលភាពជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយកំពុងសាងគ្រួសារមួយពេញលេញមានក្ដីសុខខ្លាំង រីឯសិល្បៈក៏កាន់តែមានសន្ទុះប្រជាប្រិយភាពខ្លាំងឡើង។
លើសពីនេះ អ្នកនាង ឱក សុគន្ធកញ្ញា អាចចាត់ទុកជាសិល្បកររៀមច្បងគំរូមួយរូប ដែលមានអត្តចរិតថ្លៃថ្នូរគួរឱ្យគោរពស្រឡាញ់ខ្លាំង តែងចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងល្អៗទាក់ទងនឹងវិស័យសិល្បៈដល់អ្នកជំនាន់ក្រោយទៀតផង។
យ៉ាងណាមិញ អ្វីដែលតែងធ្វើឱ្យមហាជនអ្នកគាំទ្រកត់សម្គាល់ និង ហាក់មានក្ដីរំភើបជំនួសកំពូលតារាចម្រៀងស្រីរូបនេះ ខណៈតែងឃើញសកម្មភាពរបស់អ្នកនាងមិនថាទៅណាមកណា ឬ ចូលរួមកម្មវិធីជួបជុំណាមួយ គឺអ្នកនាងតែងទទួលបានការគោរពឱនលំទោនពីអ្នកសិល្បៈជំនាន់ថ្មីជាច្រើន ពេញដោយក្ដីស្រឡាញ់ និង ស្នាមញញឹមចេញពីចិត្ត៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖