ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

Share This

ដូចគេថាសម្រស់ និង ស្ត្រី ដូចទឹក និង ត្រី ស្រមោច និង ស្ករ ដែលមិនអាចខ្វះគ្នាបាន។ ការផាត់មុខទៅកន្លែងធ្វើការ មិនមែន ១០០ ភាគរយជាការបង្អួតសម្រស់នោះទេ តែវាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និង អាកប្បករិយាចំពោះការងារផងដែរ។ ខាងក្រោមនេះ ជាចំណុច ៥ យ៉ាង ដែលបង្ហាញថាស្រីៗទម្លាប់ផាត់មុខទៅធ្វើការ ជាមនុស្សឆ្លាត ពូកែ ធ្វើការមានប្រសិទ្ធភាពខ្ពស់។

១. បង្ហាញពីភាពជាអាជីព

ការផាត់មុខទៅធ្វើការបង្ហាញពីភាពជាអាជីព ដែលអាចធ្វើឱ្យស្ត្រីមើលមកកាន់តែក្លៀវក្លា។ ទម្លាប់ស្អាតមួយនេះ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការងារ និង ការបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះក្រុមការងារ អតិថិជន និង ថ្នាក់ដឹកនាំ។

២. បង្កើនទំនុកចិត្ត

ការផាត់មុខអាចជំរុញឱ្យស្ត្រីមានទំនុកចិត្ត ដោយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មានផាសុកភាព និង ជឿជាក់លើខ្លួនឯង។ ការបង្កើតទំនុកចិត្តនេះ ក៏ជាផ្នែកមួយបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ វាជួយឱ្យការបង្ហាញខ្លួនមានភាពជឿជាក់ខ្ពស់ រីឯការទំនាក់ទំនងក៏មានលក្ខណៈអាជីព។

៣. មានភាពល្អិតល្អន់

រាល់ពេលផាត់មុខស្ត្រីរមែងមានការផ្ចិតផ្ចង់ តាំងពីចំណុចចាប់ផ្តើមរហូតដល់បញ្ចប់។ ដូច្នេះ វាបង្ហាញពីទម្លាប់មួយដែលរាល់ពេលស្ត្រីធ្វើអ្វីមួយ តែងមានភាពច្បាស់លាស់ និង ល្អិតល្អន់បំផុត។ សូម្បីការបំពេញការងារនៅកន្លែងធ្វើការក៏ត្រូវបានរាប់បញ្ចូល។

៤. សមត្ថភាព និង សិទ្ធិអំណាច

ការសិក្សាបានបង្ហាញថា ស្ត្រីដែលផាត់មុខ តែងមើលមកជាមនុស្សខ្លាំង ប្រកបដោយថាមពល និង អំណាច។ បើនាងមានតំណែងជាមេ ឬ អ្នកដឹកនាំទៀតនោះ នាងនឹងត្រូវបានគេគោរពផ្តល់តម្លៃសម្រាប់ការដឹកនាំនៅក្នុងតួនាទី  និង ការសម្រេចចិត្តផ្សេងៗ។

៥.  ចេះសម្របខ្លួន និង បត់បែន

បើនាងចេះតុបតែងត្រូវទៅតាមកាលៈទេសៈ មានន័យថានាងយល់ច្បាស់ពីភាពខុសគ្នានៃសង្គម និង អាជីពនីមួយៗ។ ដូច្នេះ ការផាត់មុខទៅកន្លែងធ្វើការ អាចឆ្លុះបញ្ចាំងនាងជាមនុស្សចេះសម្របខ្លួន និង បត់បែនទៅតាមបទដ្ឋានសង្គមការងារ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ