អ្នកនិពន្ធល្បី ម៉ីសន សុធារី ផ្ដាំ ៥ ចំណុចដល់អ្នកធ្វើការ Office ពិសេសអ្នកទើបចេញធ្វើដំបូង ប្រយ័ត្នអត់ចប់ការសាកល្បង

Share This

ជាបុគ្គលិកពូកែ និងជំនាញប៉ុនណា បើឥរិយាបថនៅកន្លែងធ្វើការមិនសមរម្យ មិនគោរព និងមិនឱ្យតម្លៃ នោះតម្លៃនៃភាពខ្លាំងរបស់ខ្លួនក៏នឹងបាត់បង់ទៅតាមនោះដែរ។ កន្លែងធ្វើការគឺជាផ្ទះទីទៃមួយទៀត ដែលមិនមែនចេះតែយកចរិតពីផ្ទះ ជាព្រះអង្គ ជាព្រះនាង មកប្រើនោះទេ ដូច្នេះត្រូវដឹងថាអ្វីដែលគួរធ្វើ និងមិនគួរធ្វើ​ ទើបអាចរីកចម្រើនបាន។​

មិនខុសគ្នាប៉ុន្មាន តាមរយៈអ្នកនិពន្ធដ៏មានប្រជាប្រិយភាព ម៉ីសន សុធារី អ្នកនាងបានចែករំលែកសារមួយដ៏មានប្រយោជន៍សម្រាប់សង្គមការងារបច្ចុប្បន្ន ដោយលើកចំណុច ៥​ យ៉ាង ដែលមិនគួរធ្វើនៅកន្លែងធ្វើការ ជាពិសេសប្អូនៗអ្នកទើបចេញធ្វើការដំបូង។ តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុក អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេររៀបរាប់ដូចខាងក្រោម៖

ប្អូនៗ! មិនមានអ្នកណាម្នាក់ដែលអាចរៀបរយខ្លួន និង ប្រកបដោយសកម្មភាពវិជ្ជាជីវៈ Professional គ្រប់ពេលវេលានោះទេ។ យើងគ្រប់គ្នាចាប់ផ្តើមពី Unprofessional មករក Professional ជាបណ្តើរៗទៅតាមបទពិសោធរបស់យើង តែទាំងប៉ុន្មានខាងក្រោមនេះមិនគួរមានឡើយ សូម្បីទើបចេញធ្វើការដំបូងក្តី៖

១- មិនគោរពពេលវេលា យឺតយ៉ាវជាប្រចាំសម្រាប់ការប្រជុំ ឬ ការណាត់ជួប។

២- អាកប្បកិរិយារើសអើង បែងចែក ឬ ប្រើភាសាប្រមាថ និយាយស៊កសៀតបង្កកំហឹង លេងសើចមិនសមរម្យ នៅកន្លែងធ្វើការ។

៣- សំណេរ ឬទំនាក់ទំនងការងារមិនប្រាកដប្រជា រួមបញ្ចូលភាពមិនច្បាស់លាស់នៅក្នុងអ៊ីមែល ឬការសន្ទនា ករណីខ្លះមើលហើយមិនឆ្លើយតបទាន់ពេលវេលា ទុកចោលធ្វើពើមិនដឹងមិនឮនូវបណ្តាសារទំនាក់ទំនងសំខាន់ៗក្នុងការងារ។

៤- មើលងាយអង្គប្រជុំ ដូចជាកង្វះការត្រៀមខ្លួន សម្រាប់ការប្រជុំ បទបង្ហាញ ឬ យកចិត្តទុកដាក់ស្តាប់។

៥- ក្រមសីលធម៌ការងារស្ទើរ មិនបំពេញតាមកាលកំណត់ជាប់លាប់ ឬ ផ្តល់ការងារគុណភាពខ្ពស់យកពេលវេលាទៅផ្គាប់ចិត្តថា្នក់លើ មិនខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព។ល។

ត្រឹមតែប្រាំចំណុចនេះ ល្មមអាចទៅបំផ្លាញពិន្ទុនៃឥរិយាបថការងាររបស់ប្អូនៗបាន! សូមយកចិត្ត​ទុកដាក់!

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ