៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

Share This

ថ្ងៃនេះ តាមរយៈការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe លើកទី ៧៤ បេក្ខភាពកម្ពុជាយើង គឺ ហ្វីយ៉ាតា មិនបានជាប់ក្នុងតំណែង Top ណាមួយឡើយ។ តែយ៉ាងណាមិញ មាន ៥ ចំណុច ដែលបង្ហាញច្បាស់ៗថា ហ្វីយ៉ាតា នាងបានឈ្នះរួចទៅហើយក្នុងបេះដូងប្រជាជនកម្ពុជាយើង។

១. ឈ្នះបេះដូងមហាជន

បើទោះមិនជាប់តំណែងណាមួយ ប៉ុន្តែ ហ្វីយ៉ាតា បានក្លាយជាបេក្ខភាពតំណាងប្រទេស ដែលមានការចាប់អារម្មណ៍ និង ស្គាល់ច្រើនបំផុត។ នេះដោយសារតែនាង បង្ហាញខ្លួនដោយទំនុកចិត្ត មានបុគ្គលិកលក្ខណៈរួសរាយ មានមន្តស្នេហ៍ ជាខ្លួនឯង ដែលធ្វើឱ្យទាំងមហាជន ជាពិសេស បេក្ខភាពប្រកួតដទៃចូលចិត្តស្រលាញ់ និង គាំទ្រ។

២. លើកតម្កើងកម្ពុជានៅលើឆាកអន្តរជាតិ

ហ្វីយ៉ាតា បង្ហាញកម្ពុជាបានយ៉ាងល្អនៅអន្តរជាតិ រាប់តាំងពីវប្បធម៌ ការស្លៀកពាក់ អត្តសញ្ញាណ ដែលធ្វើឱ្យកម្ពុជាលេចធ្លោទាំងនៅមុខ និង ក្រោយកាមេរ៉ា។ ការបង្ហាញខ្លួន និង មោទកភាព ដែលនាងបាននាំមកជូនប្រទេសជាតិ គឺជាជ័យជម្នះ ដែលគ្មានមកុដណាអាចជំនួសបាន។

៣. នាងពូកែបត់បែន និង អត់ធ្មត់ខ្លាំង

ការប្រកួតបវរកញ្ញា មិនមែនជាការយកឈ្នះតែមួយមុខនោះទេ តែវាជាការចេះវិវឌ្ឍន៍ខ្លួន បូករួមនឹងពូកែបត់បែន និង រក្សាភាពអំណត់ផងដែរ។ ជាក់ស្តែង ហ្វីយ៉ាតា នាងអាចគ្រប់គ្រងបានទាំងសម្ពាធ ការហ្វឹកហាត់ និង ការប្រឈម ប្រកបដោយស្នាមញញឹម និង ភាពរឹងមាំជានិច្ច។ នេះមិនត្រឹមតែបង្ហាញថា នាងអាចឈ្នះក្នុងបេះដូងមហាជនប៉ុណ្ណោះទេ តែថែមទាំងឈ្នះសម្រាប់អាជីពរបស់នាងនាថ្ងៃអនាគតផងដែរ។

៤. នាងខ្លាំងខាងភ្ជាប់ទំនាក់ទំនាក់

រាប់តាំងពីអ្នកច្នៃម៉ូដ អ្នករៀបចំកម្មវិធី និង បុគ្គលសំខាន់ៗនៅក្នុងការប្រកួត បូករួមទាំងហ្វេនជាតិ និង អន្តរជាតិផងនោះ នាងបានបង្កើតទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល ដែលនឹងធ្វើឱ្យនាងទទួលបានការគាំទ្ររយៈពេលវែង ក៏ដូចជាឱកាសជាច្រើននៅក្នុងវិស័យពាក់ព័ន្ធដូចជា ការបង្ហាញម៉ូដ ប្រព័ន្ធផ្សព្វផ្សាយ និង កម្សាន្ត។ អាចថា ទោះមកុដរសាត់បាត់ទៅ តែទំនាក់ទំនងនៅតែឋិតឋេររហូត។

៥. ក្លាយជាបុគ្គលគំរូ និង ចារជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

មហិច្ឆតា និង ភាពក្លាហានក្នុងការចេញទៅប្រកួតលើទឹកដី ដែលកំពុងមានភាពចម្រូងចម្រាសជាមួយកម្ពុជា អាចថានាងជាស្ត្រីខ្មែរទីមួយហើយ ដែលក្លាហាន ហ៊ានបង្ហាញមុខជាកម្ពុជាដល់ទីតាំងទាំងមិនញញើត។ ការលះបង់ និង ថាមពលរបស់នាង បានក្លាយជាកម្លាំងជំរុញចិត្តសម្រាប់អ្នកបន្តបន្ទាប់ ឬ អ្នកជំនាន់ក្រោយ ក៏ដូចជាជំរុញចិត្តគ្រប់គ្នាឱ្យពុះពារដើម្បីគោលដៅ។ ទាំងនេះហើយ ដែលធ្វើឱ្យនាងក្លាយជាអ្នកឈ្នះពិតប្រាកដនៅក្នុងបេះដូងប្រជាជនកម្ពុជា និង ប្រទេសកម្ពុជាទាំងមូល៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ព័ត៌មានបន្ថែម

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

មិនអាចឈានចូល Top 30 បាន តែ ហ្វីយ៉ាតា នារីសុជាតា ធ្វើបានល្អណាស់ ស្រែកឈ្មោះកម្ពុជាយ៉ាងច្បាស់លើឆាក MU 2025 នៅថៃ

ម៉ៃ សុគន្ធ លើកការពិតពី អ៊ុន សិទ្ធា ថា ជាតារាអ្នកក្រ ឈឺមិនហ៊ានសុំជំនួយតាំងពីជំនាន់ឪពុកម្តាយ ស៊ូពិបាកដល់ដង្ហើមចុងក្រោយ ព្រោះខ្លាចពាក្យនិន្ទា

(វីដេអូ) ឃើញបទ Cover ពីថៃមានអ្នកយកមកច្រៀងព្រោងព្រាតឡើងវិញ អ្នកនាង កាតុ និង ស្វាមី ចេញមុខសំណូមពរដល់សិល្បករភ្លាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ