ឱកូនអើយកូន! ឪពុកបង្ហោះដំណឹងបាត់កូនប្រុស ដែលរៀននៅសាលាគថ្លង់ចុងក្រោយត្រូវរកឃើញបាត់បង់ជីវិត ក្នុងទឹកស្ទឹងសង្កែ

Share This

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនព័ត៌មាន ឱ្យបានដឹងថា នៅថ្ងៃនេះ មានម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ ​ហេង​ ហៃផេង​ បានបង្ហោះក្នុងគណនីរបស់ខ្លួន ​ពីករ​ណីបាត់កូនរបស់គាត់ដែលជា​សិ​ស្សរៀននៅ(សាលាគថ្លង់)​សម្រាប់ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។

ក្រោយទទួលបានព័ត៌មាននេះ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំ​នាញ​ និង អង្គភាពពាក់ព័ន្ធ​ ស្រាវជ្រាវជាបន្ទាន់ លើករណីនេះ​ ដែលបានសាកសួរស្រាវ​ជ្រាវព័ត៌មានពីអាណាព្យាបាល និង ពីអ្នកនៅទីកន្លែងដែល​ក្មេងខាងលើមានវត្តមានមុនពេលកើតហេតុ។

ខាងស្នងការបានបន្តឱ្យដឹងទៀតថា លុះនៅម៉ោង ១៦ និង ០៧ នាទី សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាល និង អ្នកពាក់ព័ន្ធពិនិត្យមើល​នៅចំណុចទឹកស្ទឹងសង្កែ​ ដែលអាចមានការសង័្សយអំពី​បញ្ហា​នេះ​ហើយរហូតវេលាម៉ោង ១៦ ​និង ៣០ នាទី ក្មេងដែលសង័្សយថា​បាត់នោះ ត្រូវបានរកឃើញ​នៅក្នុងទឹកស្ទឹងសង្កែ​ តែជាអកុសល​ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហើយ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស​ ពី​ករណីបាត់ក្មេង ឬ ការសង័្សយនានា​ដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិតប្រាកដនៅឡើយ ដែល​ជាហេតុនាំបង្កឱ្យមាន​ការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនទូទៅ​ និង មានចំណែក​ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ