នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានជូនដំណឹងអំពីវេទិកាការងាររបស់ NEA ដែលមានក្រុមហ៊ុនធំៗចំនួន ២៣ នឹងផ្តល់ឱកាសការងារសរុបចំនួន ២ ០០២ កន្លែង ដាក់ពាក្យភ្លាមសម្ភាសភ្លាម អ្នកមិនទាន់មានបទពិសោធក៏អាចដាក់ពាក្យបាន។
វេទិការការងារនេះផងដែរ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក រហូតដល់ម៉ោង ០៥:០០ នាទីល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន (NPTI) ដែលមានទីតាំងនៅផ្លូវជាតិ ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅ NEA តាមរយៈលេខ 077 232 378 / 016 786655៕