ឯកឧត្តម អ៊ឹម បុរិន្ទ បញ្ចេញមតិយ៉ាងក្ដៅគគុក ដាក់ចំៗឱ្យតារាចម្រៀង មាស សុខសោភា ជុំវិញការលើកឡើងពីទេវតាឆ្នាំថ្មី ខុសពីតម្រាមហាសង្ក្រាន្ត

Share This

នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការបញ្ចេញមតិយោបល់ព្រោងព្រាតទៅលើការបង្ហោះរបស់តារាចម្រៀង មាស សុខសោភា ដែលបានចែករំលែកអំពីទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ហាក់ខុសឆ្ងាយពីក្បួនតម្រាសៀវភៅមហាសង្ក្រាន្តខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ដែលរៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ។

ក្រោយការបង្ហោះបែបនេះ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបញ្ចេញមតិផ្ទាល់ទៅលើការបង្ហោះរបស់តារាចម្រៀង មាស សុខសោភា យ៉ាងក្ដៅគគុកថា ៖ « បើឆ្កួតៗតែឯងទៅ ម៉េចមកនាំគេឆ្កួតពេញស្រុកអ៊ីចឹង គួរចូលទៅរស់នៅក្នុងព្រៃ ទៅចូលឆ្នាំតាមទៅ កុំមកបង្ហោះដែលនាំឱ្យពុលសង្គម។ ធ្វើដល់អ្នកសិល្បៈបែបភ្លើគ្មានដឹងខុសគ្មានដឹងត្រូវអ៊ីចឹង ប្រទេសមានច្បាប់មានទំលាប់ គេមានគណៈកម្មការរៀបចំប្រើប្រាស់ដល់ស្តេចផែនដី ឯងទៅយកតាមមនុស្សព្រៃមកបង្ហោះបំពុលសង្គម»

សូមបញ្ជាក់ផងដែរថា តាមរយៈសៀវភៅមហាសង្ក្រាន្ត ឆ្នាំម្សាញ់ សប្តស័ក រៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានចងក្រងច្បាស់ៗថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ដោយឡែកតាមរយៈតារាចម្រៀង មាស សុខសោភា បានលើកឡើងរៀបរាប់ថា ៖ «ទេវតាឆ្នាំម្សាញ់ ព្រះនាមកិមិរាទេវី ត្រូវយាងចុះមក ចំថ្ងៃសុក្រទី ១១ ត្រូវនឹងថ្ងៃ ១៤ កើត ខែចេត្រ ឆ្នាំម្សាញ់ ព.ស ២៥៦៨ ត្រូវនិងវេលាយាមម៉ោង ១៨:០១ នាទីព្រលប់ ដែលជាយាមសត្វពស់គ្រប់ប្រភេទចេញដើរ។ ទេវតាឆ្នាំម្សាញ់ ព្រះនាងទ្រង់គ្រឿងអាភរណៈ ពណ៌ខៀវ សៀកផ្ការំចង់ គ្រឿងតង្វាយ ផ្លែចេកណាំវ៉ា ព្រហស្ថស្តាំកាន់ព្រះខ័ន្ធ ព្រហស្ថឆ្វេងកាន់ពិណ្យ យានជំនិះមានស្ដេចគោទាំង ២១ ជាបរិវារ។

ចំណាំ ទេវតាស្រីព្រះនាម កិមិរាទេវី មិនមែនជាសត្វពស់វែកដែលមានពិសនោះទេ ព្រះនាងយាងចុះមក ដើម្បីបន្សាបពស់ពិសគ្រប់ប្រភេទនៅក្នុងឆ្នាំម្សាញ់នេះ មិនថាមនុស្សលោកណាដែលមានល្បិចពិសពុលអាក្រក់នោះ ក៏ត្រូវចុះចាញ់តេជ្ជៈរបស់ព្រះនាងដែរ ពីព្រោះព្រះនាងកិមិរាទេវី គឺជាអវតាផ្ទាល់របស់អាទិទេព ព្រះសិវៈ ដែលមានតួនាទីយកទឹកអម្រិត និង ព្រះខ័នចុះមកបន្សាបល្បិចពិសពុលអាក្រក់របស់ជនទាំងឡាយណាដែលគ្មានគុណធម៌ គំនិតទុច្ចរិត និង បន្សាបពស់មានពិសគ្រប់ប្រភេទ ដែលមាននៅលើផែនដីនេះ។

ម្យ៉ាងវិញទៀតត្រូវចងចាំថា គ្រប់តួអង្គទេវតាស្រីទាំង ៧ ដែលឈរកាន់តាមថ្ងៃសិរីទាំង ៧ គឺមានតួនាទី ចុះមកថែររក្សាផែនដី និង ថែរក្សាមនុស្សលោកគ្រប់រូប ហើយត្រូវយាងចុះមកគឺ ចំនៅថ្ងៃ ១៤ កើត និង ថ្ងៃ ១៤ រោចរៀងរាល់ឆ្នាំ មិនមែនចុះថ្ងៃទី ១៤ ជាថ្ងៃកំណត់ក្នុងការធ្វើពិធីនោះទេ! បុរាណកាលរបស់យើង លោកឱ្យកំណត់យកថ្ងៃ ១៤ កើត និង ១៤ រោច ដែលជាថ្ងៃសីលឋានរបស់ទេវតា មកធ្វើក្នុងពិធីទទួលទេវតាឆ្នាំថ្មីនីមួយៗរៀងរាល់ឆ្នាំ មិនមែននាំគ្នាច្រឡំបល់ឱ្យតែដល់ថ្ងៃទី ១៤ ខែមេសា កំណត់ជាថ្ងៃចូលឆ្នាំថ្មីនោះឡើយ។

ជាក់ស្ដែងដូចមនុស្សលោកយើងគ្រប់រូបគឺតែងតែគោរពយកថ្ងៃសីលឋានចំលើថ្ងៃ ១៤ កើត និង ១៤ រោច ជាថ្ងៃឧបោសថសីលដូច្នោះឯង ហើយក៏មិនមានទេវតាអង្គណា ចុះមកឋានកណ្តាល ខុសថ្ងៃសីលឋានរបស់ទេវតានោះឡើយ។ លោកទាំងឡាយក្បួនច្បាប់បុរាណកាលដែលជាជំនឿវប្បធម៌ដូនតារបស់យើង ត្រូវសាបរលាប និង បាត់បង់ជាយូរលង់ណាស់មកហើយ ដូច្នេះទូលបង្គំខ្ញុំករុណាចែករំលែកនេះ មិនមែនបង្ខំឱ្យលោកទាំងឡាយណាមកជឿលើខ្ញុំករុណាទេ ប៉ុន្តែត្រូវជរលើសច្ចធម៌ពិត បើតាមការសង្កេតមើល ប្រហែលជាមានតែខ្លួនយើងម្នាក់ឯងប៉ុណ្ណោះ ដែលគោរពទៅតាមក្បួនតម្រានៃ ជំនឿវប្បធម៌នេះ»

យ៉ាងណាមិញ ក្រោយការសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកប្រមាណជា ៧ ម៉ោងរួចមក សំណេរខាងលើត្រូវបានតារាចម្រៀង មាស សុខសោភា លុបចេញវិញ តែទោះជាយ៉ាងនេះក្ដី ក៏គេនៅឃើញមានការចែករំលែក និង មានមហាជនជាច្រើនបានបញ្ចេញមតិវែកញែក និង ខ្លះថែមទាំងប្រតិកម្មជាមួយសំណេរនោះទៀតផង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ក្ដុកក្ដួលណាស់! ធ្លាប់មានអនុស្សាវរីយ៍នឹងគ្នា ឧកញ៉ា ព្រាប សុវត្ថិ បន់ស្រន់ឱ្យដំរី Lucky ជាតិក្រោយកើតជាមនុស្ស

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

អស់ស្ទះ! «គំនូរ អរូប» របស់វិចិត្រករអ៊ីតាលីម្នាក់ ដាក់ដេញថ្លៃលក់បានជិត ២ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

អួលដើម-ក! លោក ទ្រី ស៊ីថេង បង្ហោះវីដេអូចុងក្រោយជាមួយ ឡាក់គី ថតមុននាងលាចាកលោកមួយថ្ងៃ នៅអាចឆ្លើយឆ្លងគ្នាបាននៅឡើយ មិនគួរឈឺស្លា-ប់លឿនបែបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ