ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកស្នេហាវិស័យបវរកញ្ញាបាន និង កំពុងចាប់អារម្មណ៍ ខណៈស្ថាប័ន Cambodia International Models ដែលមានលោក ម៉ែន និមលរតន៍ ជានាយកប្រតិបត្តិបានជម្រាបដំណឹងពីការបង្ហាញ តំណែងបវរកញ្ញាចំនួន ៣។
ក្នុងនោះ កំពូលរាជិនីសម្រស់ ៣ រូប នៃតំណែងចំនួនរួមមាន Miss World Cambodia 2026, Miss International Cambodia 2025 និង Miss CosmoWorld Cambodia 2025 នឹងត្រូវបើកបង្ហាញក្នុងពិធីសន្និសីទសារព័ត៌មាន ជាមួយការបំពាក់ឈៀង និង គ្រងមកុដ នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥។
យ៉ាងណាមិញ អ្វីដែលកាន់តែកំពុងធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាកាន់តែចង់ដឹងទៀតនោះ ខណៈផេកគាំទ្របវរកញ្ញា Universe Pageant បានបង្ហោះសំណេរបង្ហាញដំរួយពីម្ចាស់មកុដ Miss World Cambodia 2026 គឺជាតារាសម្តែងស្រីល្បីម្នាក់។
ជាក់ស្តែង ផេក Universes Pageant បានរៀបរាប់ថា៖ «ក្រុមហ៊ុន CIM នឹងតែងតាំង តារាសម្ដែងស្រីដ៏ល្បីម្នាក់ឱ្យក្លាយជា Miss World Cambodia 2026 នាពេលខាងមុខនេះ រង់ចាំមេីលថាជានរណាគេទៅហ្ន៎ Admin សុំលាក់សិន»៕