ថ្មីៗនេះ នៅខេត្តសុងក្លា ប្រទេសថៃ មានករណីកងកម្លាំងប្រដាប់អាវុធ និងទាហានថៃ បាននាំគ្នាចុះទៅប្រតិបត្តិការព័ទ្ធបង្រ្កាបក្រុមជនពាល ដែលបង្កឱ្យមានការប៉ះគ្នាយ៉ាងក្តៅគគុក។
តាមព័ត៌មានបានឱ្យដឹងថា ការចុះបង្រ្កាបនេះបានធ្វើឡើងនៅឃុំឃូហា ស្រុកសាក់បាយ៉យ ខេត្តសុងក្លា កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ដោយទាហាន និងកងកម្លាំងដែលពាក់ព័ន្ធបាននាំគ្នាចុះទៅព័ទ្ធក្រុមជនពាលដែលកំពុងតែលាក់ខ្លួន បណ្តាលឱ្យមានបើកឆាកបាញ់តទល់គ្នាម្តងរួចមកហើយ។ លុះមកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ សារព័ត៌មានបានឱ្យដឹងថា មានការបាញ់តទល់គ្នាជាថ្មីរវាងក្រុមជនពាល និងកងកម្លាំងប្រដាប់អាវុធ ដែលបណ្តាលឱ្យជនពាល ១ នាក់បានបាត់បង់ជីវិត។
យ៉ាងណាមិញ ក្រុមកងកម្លាំងនៅមិនទាន់ដកខ្លួនចេញនៅឡើយ ដោយបេសកកម្មនេះនៅមិនទាន់ចប់នៅឡើយ ហើយកងកម្លាំងក៏នៅតែបន្តព័ទ្ធកន្លែងដែលជនពាលលាក់ខ្លួន ដើម្បីព្យាយាមបង្រ្កាប និងចាប់មកដាក់ទោសទៅតាមផ្លូវច្បាប់៕
ប្រភព៖ Khaosod