ឪពុកម្ដាយសុទ្ធតែអ្នកធ្វើការ បើចង់ឱ្យកូនក្លាយជាអ្នករកស៊ី ប្រញាប់ចាប់ផ្តើម ៨ ចំណុចនេះពីឥលូវទៅ

Share This

បន្ទាប់ពីឱ្យកូនទទួលចំណេះដឹងនៅសាលារៀន​ ឪពុកម្តាយដែលចង់ឱ្យកូនក្លាយទៅជាសហគ្រិនឬអ្នករកស៊ីទៅថ្ងៃអនាគត អ្នកគប្បីចាប់ផ្តើមបណ្តុះពួកគេតាំងពីវ័យក្មេង ដើម្បីឱ្យពួកគេមានភាពឯករាជ្យ ក៏ដូ​ចជាស្គាល់ពីគោលដៅរបស់ខ្លួន។ អ្នកអាចចាប់ផ្តើមបណ្តុះ ៨ ចំណុចដូចខាងក្រោម៖

១. រៀបចំគោលដៅ

ឱ្យកូនសរសេរពីគោលដៅឬអាជីពចំនួន ១០ ដែលពួកគេចង់ធ្វើនាពេលអនាគត។ បន្ទាប់មកជ្រើសរើសមួយដែលស័ក្តិសមបំផុត។ គួរចងចាំថា គោលដៅដែលបានជ្រើសរើស គឺត្រូវនឹងចំណង់ចំណូលចិត្តកូន។ បន្ទាប់មកទៀត សរសេរជំហានសំខាន់ៗសម្រាប់តម្រង់ទិសដៅឆ្ពោះទៅរកវា ហើយជំរុញឱ្យកូនចាប់ផ្តើមធ្វើសកម្មភាពតាមជំហាននីមួយៗ។

២. រៀនស្គាល់ឱកាស

ការបង្រៀនកូនឱ្យចេះស្វែងរកឱកាស និង ចាប់ផ្តើមធ្វើសកម្មភាពដើម្បីសម្រេច អាចជួយពួកគេបានយ៉ាងច្រើនសម្រាប់ឱកាសជោគជ័យនាពេលអនាគត។ អ្នកអាចចង្អុលបង្ហាញកូននូវវិធីដោះស្រាយបញ្ហាតូចៗឬការបរាជ័យ ឧទាហរណ៍ដូចជា វិធីយករបស់ដែលនៅទីខ្ពស់ ឬការញុំានំប៉័ង និង ទឹកដោះគោជំនួសអាហារថ្ងៃត្រង់ជាដើម។ វិធីនេះ អាចបង្រៀនពីរបៀបដោះស្រាយបញ្ហាបែបវិជ្ជមាន និង បង្កើតគំនិតល្អៗសម្រាប់មុខជំនួញនាពេលអនាគត។

៣. ផ្នែកហិរញ្ញវត្ថុ

ការបង្រៀនកូនឱ្យស្គាល់ពីហិរញ្ញវត្ថុនៅវ័យកុមារ អាចជួយពួកគេបណ្តុះគំនិតលើការបង្កើតប្រាក់ចំណូល។ ឱ្យឱកាសកូនរកលុយដោយខ្លួនឯងតាមរយៈការងារបន្តិចបន្តួចដូចជា បង្កើតជំនួញតូចមួយផ្ទាល់ខ្លួន ឬឱ្យកូនជួយធ្វើការងារនៅក្នុអាជីវកម្មរបស់អ្នក។ ណែនាំកូនអំពីការវិនិយោគ និង វិធីយកប្រាក់របស់ពួកគេទៅបណ្តាក់ទុន ដើម្បីបានចំណូលបន្ថែមនាពេលអនាគត។  លើសពីនេះ ជួយពួកគេបង្កើតគណនីផ្ទាល់ខ្លួននៅធនាគារ ​និងបង្រៀនពីវិធីសន្សំប្រាក់។

៤. ជំរុញការច្នៃប្រឌិតបង្កើតជាជំនាញទីផ្សារ

បង្រៀនវិធីសាស្ត្រធ្វើទីផ្សារ គឺជាវិធីដ៏ល្អដែលអាចជួយរៀបចំកូនឱ្យចេះទាក់ទាញអតិថិជន។ អ្នកអាចឱ្យកូនសង្កេតមើលរបៀបផ្សព្វផ្សាយធ្វើទីផ្សារ ដូចជាផ្ទាំងប៉ាណូ ប៊េន័រប្រូម៉ូសិន ទំព័រផ្សព្វផ្សាយលើទស្សនាវដ្តី ការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ បណ្តាញសង្គម និង វិទ្យុជាដើម។ ក្រោយមកឱ្យពួកគេសាកល្បងគិត បើពួកគេជាម្ចាស់ផលិតផលឬក្រុមហ៊ុននោះ តើពួកគេនឹងចង់ផ្សព្វផ្សាយបែបណា។

៥. ស្គាល់ភាពបរាជ័យ

គួរឱ្យកូនស្គាល់ពីភាពបរាជ័យ ហើយរៀនពីវា រួចចាប់ផ្តើមបង្កើតអ្វីថ្មីសម្រាប់គោលដៅបន្ទាប់។ វិធីនេះអាចឱ្យកូនក្លាយជាមនុស្សរឹងមាំ និង ដឹងពីរបៀបដោះស្រាយដ៏ឆ្លាតវៃនៅពេលជួបស្ថានភាពលំបាក។ ដូចនេះ នៅពេលកូនធ្វើខុស គួរកុំដាក់ទោសពួកគេ ដោយជំនួសមកជាការពិភាក្សាវែកញែក ថាតើបញ្ហាបណ្តាលមកពីអ្វី រួចផ្តល់ដំណោះស្រាយដ៏ល្អ ជៀសវាងកើតឡើងម្តងទៀតនៅថ្ងៃមុខ។

៦. ទំនាក់ទំនង

ការធ្វើជំនួញជោគជ័យតម្រូវឱ្យមនុស្សចេះប្រើភាសានិយាយទាក់ទងគ្នា គួបផ្សំអាកប្បកិរិយាល្អផងដែរ។ អ្នកអាចធ្វើជាគំរូបង្រៀនកូនឱ្យចេះការគោរព និង ភាពរមទម។ សំខាន់បំផុត ត្រូវអនុវត្តប្រើក្រសែភ្នែកសម្លឹងទៅកាន់អ្នកដែលកំពុងនិយាយជាមួយ។ សម្រាប់ការទំនាក់ទំនងតាមទូរស័ព្ទ ឱ្យកូនទម្លាប់និយាយសុភាព និង សំឡេងច្បាស់។ ការចេះទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព អាចឱ្យកូនយកឈ្នះបានគ្រប់ឧបសគ្គនៅពេលធ្វើអាជីវកម្ម  រួមទាំងទំនាក់ទំនងផ្ទាល់ខ្លួននៅថ្ងៃអនាគត។

៧. ក្លាយជាអ្នកដឹកនាំពីឥលូវនេះ

ភាពជាសហគ្រិន គឺតម្រូវឱ្យពួកគេចាប់ផ្តើមសម្លឹងទៅខាងក្រៅឱ្យបានច្រើនជាងនេះដូចជា បង្កើតដំណោះស្រាយ និង ធ្វើជាអ្នកដឹកនាំជាដើម។ ចំណុចនេះនឹងធ្វើឱ្យកូនរបស់អ្នកក្លាយទៅជាអ្នកដឹងនាំវ័យក្មេង ជាមនុស្សមានទំនុកចិត្តខ្ពស់​  និង មានឱកាសជោគជ័យច្រើន។  ចាប់ផ្តើមផ្តល់ឱកាសឱ្យកូនធ្វើជាមេក្រុមដឹកនាំមិត្តភក្តិនៅក្នុងសកម្មភាពសប្បាយៗដូចជា លេងកីឡា ច្រៀង អានសៀវភៅ ឬធ្វើជំនួញតូចៗ។ អ្នកក៏អាចឱ្យគេបញ្ចេញមតិយោបល់ចំពោះមុខម្ហូបប្រចាំថ្ងៃ ឬកម្មវិធីខួបកំណើតជាដើម។

៨. ផ្នែកលក់

សមត្ថភាពមួយនេះនឹងធ្វើឱ្យជីវិតល្អប្រសើរ ពីព្រោះវាអាចប្រើប្រាស់បានទៅលើគ្រប់ប្រភេទអាជីវកម្ម និង អាជីព។ អ្នកអាចជំរុញពួកគេឱ្យចាប់ផ្តើមជាមួយមុខជំនួញតូចៗដូចជា ការលក់សម្ភារ ល្បែងលេង ឬលក់ផលិតផលដែលធ្វើដោយដៃ។ ឱ្យពួកគេដាក់តម្លៃទៅលើផលិតផលទាំងនោះ ហើយលក់ទៅកាន់អតិថិជន និង រៀបចំសម្របសម្រួលការលក់ឱ្យបានសម្រេច៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ